CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធ សម្លាប់ ISIS ២នាក់​ នៅក្នុងសណ្ឋាគារ ក្រោយបើកការវាយប្រហារ ភារវកម្ម ចាក់សម្លាប់មនុស្ស

ព័ត៌មានអន្តរជាតិ ៖ ភ្ញៀវបរទេស ៣ នាក់ រងនូវការវាយប្រហារ ចាក់របួស បន្ទាប់ ពី  សកម្មប្រយុទ្ធ ២នាក់ សង្ស័យជាសមាជិក ISIS នោះ បានបើកការវាយប្រហារ ភារវកម្មរបស់ខ្លួន  ទៅ  លើទីតាំង រមណីយដ្ឋាន Hurghada ប្រទេស អេហ្ស៊ីប ។


របាយការណ៍ បញ្ជាក់អោយដឹងថា សកម្មប្រយុទ្ធដៃប្រដាប់ដោយកាំបិតនោះ ត្រូវបានមន្រ្តីប៉ូលីស បាញ់សម្លាប់នៅទីតាំងកើត ហេតុ  សណ្ឋាគារ Bella Vista  នា  រមណីយដ្ឋាន  Hurghada ប្រទេស អេហ្ស៊ីប បន្ទាប់ពីពួកគេ ចាក់ភ្ញៀវទេសចរបរទេស ៣​នាក់ ក្នុងនោះ ២   នាក់  ជនជាតិ អូទ្រីស និង ម្នាក់ជាជនជាតិស្វីស ។ មន្រ្តីប៉ូលីសក្នុងស្រុក ប្រទេស អេហ្ស៊ីប អោយដឹងថា  សកម្មប្រយុទ្ធ ទាំង ២នាក់នេះ មានគោលបំណងចាប់ជម្រិតភ្ញៀវទេសចរបរទេស បន្ទាប់ពីពួកគេបានបង្ហាញខ្លួនឡើង នៅក្នុងសំណង់អាគារសណ្ឋាគារ ក្រោយពីធ្វើដំណើតាមផ្លូវទឹក មកកាន់ទីតាំង កើតហេតុ ។ សេច ក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សកម្មប្រយុទ្ធ  បានលើកទង់ជាតិ ISIS  អំឡុង ការវាយប្រហារ របស់ខ្លួន។


កងកម្លាំងរក្សាសន្តិសុខ កំពុងតែចាប់ចេញប្រតិបត្តិការពង្រឹងសន្តិសុខ ក៏ដូចជា​បន្តស្រាវជ្រាវ រក លទ្ធភាពនៃការវាយប្រហារផ្សេងទៀតក្រៅពីនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្នភាព តំបន់រមណីយដ្ឋាន Hurghada កំពុងតែប្រកាសចាត់ចូលសភាពមានអាសន្ន ខណៈបណ្តាផ្លូវមួយចំនួន ត្រូវបានបិទ។


គួរបញ្ជាក់ថា អេហ្ស៊ីប បច្ចុប្បន្នភាព កំពុងតែមានបញ្ហាប្រឈម ដោយមា នការប្រយុទ្ធតស៊ូខ្លាំងជា មួយនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលមានមូលដ្ឋាននៅជិត   ឧបទ្វីប  Sinai ក្នុងនោះ ក៏មានការ ប្រយុទ្ធខ្លាំង ប្រឆាំងនឹងក្រុម ISIS ដែលជារដ្ឋអ៊ីស្លាមជ្រុលនិយមដូចគ្នាដែរ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS