CamNews

បច្ចេកវិទ្យា 

ច្បាស់ហើយថា iPhoneX នឹងមាន Ram ទំហំ 3GB និង ថ្ម 2,716mAh

ក្រុមហ៊ុន Apple រក្សាភាពស្ងប់ស្ងាត់ជាខ្លាំង អំពីលក្ខណៈខាងក្នុងនៃទូរស័ព្ទរបស់ខ្លួន iPhoneX ជា

ពិសេសនៅពេលនិយាយអំពី ទំហំថ្ម ឬ RAM ជាដើម។ ប៉ុន្តែ Tenaa ដែលជាអាជ្ញាធរទូរគមនាគមន៍

របស់ប្រទេសចិនស្រដៀងទៅនឹង FCC នៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា iPhone X នឹង

មាន RAM ទំហំ 3GB និងថាមពលថ្ម 2,716mAh ដូចដែលធ្លាប់បានរាយការណ៍

ដោយ Steve Hemmerstoffer (ដែលគេស្គាល់ថាជា OnLeaks) នៅលើ Twitter ។

 

RAM ទំហំ 3GB វាហាក់ដូចជាគ្មានអ្វីប្លែកគួរឱ្យកត់សម្គាល់នោះទេ វាដូចគ្នាទៅ

នឹងទូរស័ព្ទ iPhone 8  Plus និងតិចជាងស្ទើរតែគ្រប់ស្មាតហ្វូនល្បីៗ ដទៃទៀត

របស់ Android (ដែលមានចាប់ពី 4GB RAM ឬច្រើនជាងនេះ) ។

បន្ថែមទៀតនោះគឺថ្ម 2,716mAh ដែលពិតជាគួរឱ្យចាប់អារម្មណ៍ វាធំជាងថ្មនៅលើ

iPhone 8 Plus ដែលមាន 2,691 mAh ។

 វានៅតែមិនមែនជាថ្មដែលធំជាងគេបង្អស់របស់ Apple ដែលធ្លាប់បានដាក់ចូលក្នុង

ទូរស័ព្ទ iPhone នៅឡើយ ។ Apple ធ្លាប់ប្រើប្រាស់ថ្ម 2,900mAh នៅក្នុង iPhone 7 Plus ។

ក្រុមហ៊ុន Apple អះអាងថា iPhone X នឹងមានរយៈពេលប្រើប្រាស់យូរជាង iPhone 7 ជាង 2 ម៉ោង

ទោះជាយ៉ាងណាក៏ដោយ យើងនឹងចាំពិនិត្យមើលថាតើថ្មទូរស័ព្ទដំណើរការយ៉ាងណាពិតប្រាកដ

ដើម្បីអោយច្បាស់ថាតើថ្មដែលមានទំហំធំក្នុង iPhoneX នេះពិតជាធ្វើឱ្យមានភាព

ខុសប្លែកដូច Apple បានអះអាង មែនដែរ រឺទេ។

 

ប្រភព និង ប្រែសម្រួលពី៖ theverge