CamNews

បច្ចេកវិទ្យា 

Microsoft ផ្ញើនំដុតសំរាប់អបអរសាទរការបង្ហាញមុខ Firefox 5

កាលពីថ្ងៃទី 21 ខែមិថុនាកន្លងទៅ ក្រុមអ្នកគ្រប់គ្រង Internet Explorer របស់ក្រុមហ៊ុន
Microsoft បានផ្ញើកាដូពិសេសមួយ អមជាមួយនឹងនិមត្តិសញ្ញានៃកម្មវិធីរុករក របស់គេ
(Browser) ជូនទៅដល់ដៃគូរប្រកួតប្រជែងរបស់គេគឺ Mozilla ដើម្បីចូលរួមអបអរសាទរ
នៃការបង្ហាញមុខរបស់ Firefox 5​ ។

នៅក្នុងប្រអប់កាដូនោះមាននំដុត គួរអោយឆ្ងាញ់ពិសារ ដាក់នៅក្នុងប្រអប់មួយតូចមួយ
ដែលតុបតែងយ៉ាងស្អាតជាមួយខ្សែរចងពណ៌ខៀវ ។ នេះមិនមែនជាលើកដំបូងឡើយ
ដែល Microsoft ធ្វើជាកាដូ ផ្ញើទៅអោយ Mozilla , កាលពីឆ្នាំ 2008 Microsoft ក៏ធ្លាប់បាន
ផ្ញើកាដូជានំដុតនេះទៅអោយ Mozilla ម្តងរួចមកហើយនៅក្នុងឱកាសនៃការបង្ហាញមុខ
របស់ Firefox 3 ។

ចំពោះកាដូជានំដុតរបស់ Microsoft នេះ ត្រូវបានអ្នកជំនាញជាច្រើនបង្ហាញអោយដឹងថា
ក្រុមហ៊ុននេះ ចូលរួមអបអរជាមួយភាពជោគជ័យរបស់ Mozilla និងម្យ៉ាងវិញទៀតក៏ចង់
បង្ហាញដល់គូរប្រកួតថា ជានិច្ចកាលពួកគេនឹងខិតខំអភិវឌ្ឈន៍ កម្មវិធី Internet Explorer
របស់គេអោយកាន់តែប្រសើឡើងហើយសង្ឃឹមថានៅថ្ងៃណាមួយនោះ គេនឹងដណ្តើមបាន
មកវិញនូវចំនែកដែលពួកគេបានបាត់បង់ដោយសារ Mozilla ។

Mozilla អនុញ្ញាត្តអោយអ្នកប្រើប្រាស់ធ្វើការទាញយក Firefox 5 ក្រោយរយៈពេលត្រឹមតែ
បីខែនៃការបង្ហាញមុខរបស់ Firefox 4 ប៉ុណ្ណោះ ។ បើធ្វើការប្រៀបធៀបគ្នា Firefox 5 បាន
បន្ថែមនូវលក្ខណៈពិសេសជាច្រើនដូចជា Do Not Track ,CSS, support ជាមួយ HTML5
បានប្រសើជាង ល្បឿនលឿនជាង និងការកែសំរួលផ្នែកខ្លះៗដែលមាននៅក្នុង Version
ចាស់ ។

Microsoft បានធ្វើការបង្ហាញថា Internet Explorer 9 របស់ខ្លួនដែលបានបង្ហាញមុខកាល
ពីពាក់កណ្តាលខែ មីនា កន្លងទៅ ទទួលបានអ្នកចូលទាញយកចំនួន 2,3 លានដង ត្រឹមតែ
ក្នុងរយៈពេល 24 ម៉ោងប៉ុណ្ណោះក្នុងរយៈកាលលើកដំបូង ។ តែទោះជាយ៉ាងណាចំនួននេះ
គឺមានចំនួនស្មើត្រឹមតែពាក់កណ្តាល Firefox 5 ប៉ុណ្ណោះ ដែលមានអ្នកទាញយកមានចំនួន
5 លានដងឯណោះ ។ ចំពោះបញ្ហានៃចំនួនលើសខ្វះគ្នានេះត្រូវបានគេដឹងថា Firefox 5 អាច
ដំនើរការបានគ្រប់ជំនាន់នៃ Windows XP រួមទាំង Windows ថ្មីបច្ចុប្បន្ន ប៉ុន្តែដោយឡែក
Internet Explorer 9 គឺទាមទាប្រព័ន្ធដំនើរការចាប់ពី Windows Vista ឡើងទៅ ៕
(ប្រភពពី f5news)
ដោយ៖ រដ្ឋា

Tags: