អវកាស៖ ផ្កាយរណបអាកាសធាតុ (DSCOVR) របស់ភ្នាក់ងារអវកាសណាសា បានផ្តិត យករូបភាព ពីចំងាយរបស់ព្រះច័ន្ទដ៏ស្រស់ស្អាត ដោយវាបានធ្វើចលនា ឆ្លងកាត់ភពផែនដី កាលពីខែមុន។ ភ្នាក់ងារអវកាសណាសាបានប្រើប្រាស់កាំមេរ៉ា (EPIC) នៃផ្កាយរណប ដើម្បីចាប់យករូបភាពព្រះច័ន្ទទាំងមូលពីមុខភពផែនដី ដែលនេះគឺជារូបភាពដ៏កម្រមួយ។
ជាមួយគ្នានេះដែរ រូបភាពដ៏អស្ចារ្យនេះត្រូវបានប្រទះឃើញនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ដោយកាមេរ៉ា (EPIC) ដែលមានផ្ទៃមុខកាត់ ១១,៨ អ៊ីង ។ ចំណែកឯ ផ្កាយរណប អាកាសធាតុ DSCOVR ត្រូវបានបង្ហោះនៅក្នុងគោចរឆ្ងាយពីផែនដីក្នុងចំងាយប្រហែល ១.៦០៩.៣៤៤ គីឡូម៉ែត្រ។
ជាក់ស្តែងនៅក្នុងរូបភាពនេះដែរ ពណ៌ធម្មជាតិរបស់ភពផែនដី និងព្រះច័ន្ទត្រូវបានបង្កើត ឡើងដោយការរួមបញ្ចូលគ្នារវាង៣ពណ៌ ដែលនៅក្នុងនោះរួមមានពណ៌ក្រហម បៃតង និង ពណ៌ខៀវ។ តាមរយៈរូបភាពនេះដែរ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើល ជាខ្លាំងដោយមើលទៅភពផែនដីមានពណ៌ភ្លឺជាងព្រះច័ន្ទ ដោយជាក់ស្តែង ព្រះច័ន្ទមានពន្លឺភ្លឺជាងភពផែនដី៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល