ជាបន្ត Nokia បានឧទ្ទេសនាមសេរីទូរស័ព្ទ ប្រើប្រព័ន្ធដើណើរការ MeeGo មួយទៀត
របស់ខ្លួនក្នុងពិពណ៌ CommunicAsia 2011។ ទូរស័ព្ទ N950 អេក្រង់4 inch និងមាន
Keyboard QWERTY នេះនឹងត្រូវបានផលិត ត្រឹមតែមួយចំនួនទេគឺសំរាប់ផ្តល់ជូន
Programmer តែប៉ុណ្ណោះ។
សេរី N950 នឹងត្រូវបានក្រុមហ៊ុនផាំងឡង់ផលិតឲ្យ Programmer នេះមានសំបក
អាលុយមីញ៉ូម អេក្រង់ LCD TFT 4,0 inch 854 x 480 pixel (ធំជាង នឹងពណ៌ច្បាស់ល្អ
ជាង អេក្រង់ 3,9 inch AMOLED របស់ Nokia N9)។ ក្រៅពីនេះគឺkeyboard QWERTY Slice
ដូចនឹងសេរី E7 ដែរ។
Nokia N950 ធ្ចើដំណើរនៅលើប្រព័ន្ធ MeeGo, chip TI OMAP 3630 ល្បឿន 1 GHz,
មាន video card PowerVR SGX 530, RAM 1 GB។ ថ្ម N950 គឺប្រភេទ 1.320 mAh
តូចជាងថ្ម 1450 mAh របស់ N9។ ទូរស័ព្ទនេះមាន Bluetooth 2.1 +EDR ក៏ប៉ុន្តែគ្មាន
support បច្ចេកវិទ្យាតភ្ជាប់ NFC (Near Field Communication) នោះទេ។
ទូរស័ព្ទ N950 ក៏ត្រូវបានបំពាក់កាមេរ៉ា 8 Megapixel ដូចនឹងសេរី N9 ដែរ។ Nokia មិន
ទាន់ប្រកាសពេលវេលានឹងចេញលក់ N950 នោះទេ។
ប្រភព៖ Gsmarena
ដោយ៖ មិនា ។