CamNews

បច្ចេកវិទ្យា 

អាថ៌កំបាំងនៅក្នុងឆាកជីវិតរបស់ CEO Apple

លោក Steve Jobs ត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំថ្នាក់កំពូលលើបដិវត្តន៍ ផ្នែកកុំព្យូទ័រ
គាត់បានរស់នៅជ្រលងភ្នំ Silicon(USA) អស់រយៈពេលបីទសវត្សរ៍ ។ Jobs គឺជាមនុស្ស
ម្នាក់ដែលហ៊ានធ្វើនូវកិច្ចការមួយចំនួនដែលអ្នកផ្សេង "មិនដែលគិតដល់" ។ តាំងពី
Macintosh, iPod រហូតដល់ iTunes និង iPhone លោកបានបង្កើនឡើងប្រកបដោយជោគ
ជ័យ និង ទទួលបានភាពល្បីល្បាញជាខ្លាំងផងដែរ ។

Steve Jobs មិនត្រឹមតែជានាយកប្រត្តិបត្តិ(CEO) ប៉ុណ្ណោះទេ តែលោកក៏ត្រូវបានចាត់ទុក
ជាបេះដូង និងព្រលឹងរបស់"ផ្លែប៉ោម" ទៀតផង សូម្បីតែអ្នកដែលមិនចូលចិត្តនូវផលិត
ផលរបស់ Apple នេះក៏បានទទួលស្គាល់ថាផលិតក្រោមស្នាដៃរបស់ Steve Jobs ផលិត
ផលនីមួយៗរបស់ Apple សុទ្ធតែមានភាពគួរអោយទាក់ទាញនិងចូលចិត្តជាខ្លាំង ។ ប៉ុន្តែ
រហូតមកដល់បច្ចុប្បន្នឆាកជីវិតរបស់លោក Steve Jobs នៅតែមានលក្ខណៈជាអាថ៌កំបាំង
ជាច្រើនដែលមហាជនទូទៅមិនដែលបានដឹង ។ ខាងក្រោមនេះគឺជាពត៌មានលំអិតខ្លះៗ
អំពីដំណើរជីវិតរបស់លោក Steve Jobs ដែល Camnews នាំមកជូនប្រិយមិត្តបានជ្រាប
កាន់តែច្បាស់អំពីដំនើរនៃឆាកជីវិតរបស់លោក ៖

-លោក Steve Jobs កើតនៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ1955 នៅទីក្រុង San Francisco ។ លោក
ត្រូវបានគ្រួសារលោក Paul និង Clara Jobs ទទួលភារៈជាអ្នកចិញ្ចឹម ។ ឪពុកម្តាយបង្កើត
របស់លោក គឺលោក Abdulfattah Jandali និង Joanne Simpson ជាម្តាយ ។ ប្អូនស្រីរបស់
លោក Jobs ឈ្មោះ Mona Simpson បច្ចុប្បន្នគឺជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីម្នាក់ ។ គេហដ្ឋានក្នុងរូបជាទីកន្លែងផ្តល់កំនើតដល់លោក Jobs ក៏ជាទីចំនតរថយន្តរបស់គ្រួសារ
លោក និងជាទីកន្លែងដែលលោក Jobs បានបង្កើតម៉ាស៊ីនកុំព្យូទ័រ Macintosh ជាលើក
ដំបូងទៀតផង ។

-ឆ្នាំ 1972 លោក Steve Jobs បានបោះបង់ការសិក្សាពាក់កណ្តាលទីនៅក្នុងសាកលវិទ្យា
ល័យមួយ ក្រោយមកលោកបានធ្វើទេសចរណ៍ទៅកាន់ប្រទេស ឥណ្ឌា ដើម្បីធ្វើការសិក្សា
ស្វែងយល់ពីអារម្មណ៍របស់លោកអោយកាន់តែច្បាស់ ។ ក្រោយមកលោកក៏បានត្រលប់
មកប្រទេស អាមេរិច វិញក្នុងសំលៀកបំពាក់ជាបុព្វជិកនៃសាសនា Zen ដែលមានកោសក់
ផងដែរ ។

ក្នុងរយៈកាលនោះលោក Steve Jobs បានសាកល្បងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ
សៀវភៅមួយដែលមានចំណងជើងថា"What the Dormouse Said" បោះពុម្ភឆ្នាំ 2005 ដោយ
អ្នកយកសារពត៌មានអោយ New York Times លោក John Markoff តែងតែបានណែនាំ
លោក Steve Jobs ពីវីធីប្រើប្រាស់គ្រឿងញៀន ដែលជាកិច្ចការសំខាន់ចំបងបំផុតដែល
លោកបានប្រព្រឹត្តធ្វើនៅក្នុងឆាកជីវិត ។

នាង Lisa Brennan-Jobs
-ឆ្នាំ 1978 មិត្តស្រីរបស់លោក ឈ្មោះ Chrisann Brennan ជាវិចិត្រករ បានបង្កើតកូនស្រី
ម្នាក់ជូនលោក , លោកបានធ្វើការបដិសេធថាជាឪពុករបស់ក្មេងស្រីនេះ ជាមួយនឹងមូល
ហេតុលោកមានជំងឺមិនអាចបង្កកំនើតបាន ។ Brennan បានចិញ្ចឹមកូនស្រីតែម្នាក់ឯង និង
មានពេលខ្លះក៏ទទួលបានការឧបត្ថម្ភពីសង្គមផងដែរ ។

ក្រោយមកលោក Jobs ក៏ព្រមទទួលស្គាល់ថានាង Lisa Brennan-Jobs គឺជាកូនរបស់
លោក ។ កូនស្រីរបស់លោក បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard
ក្នុងឆ្នាំ 2000 បច្ចុប្បន្ននាងគឺជាអ្នកនិពន្ធម្នាក់ ។

-ឆ្នាំ1981-1982 : នៅក្នុងសៀវភៅកំណត់ហេតុមានឈ្មោះ "The Second Coming of
Steve Jobs" របស់អ្នកនិពន្ធ Alan Deutschman បាននិយាយថា Jobs ធ្លាប់មានទំនាក់ទំនង
ជាមួយតារាចំរៀងនាង Joan Baez តែលោក Jobs ធ្វើការច្រានចោល ។ តែនៅក្នុងសៀវភៅ
កំនត់ប្រវត្តិផ្សេងមួយទៀតមានឈ្មោះថា "iCon: Steve Jobs" របស់ Jeffrey S. Young និង
William L. Simon, បាននិយាយថា Jobs និងរៀបការជាមួយ Baez ។

-ឆ្នាំ 1982 : លោក Jobs បានទិញគេហដ្ឋានថ្មីនៅ San Remo ក្នុងទីក្រុង New York ដែល
គេហដ្ឋាននេះក៏ធ្លាប់ជាទីកន្លែងនៃបុគ្គលល្បីៗ ដូចជាតារាភាពយន្តស្រី Demi Moore,
ចាងហ្វាង Steven Spielberg, តារាចំរៀងប្រុសលោក Steve Martin បានធ្វើការ
ជ្រើសរើស ។ លោក Jobs ចំណាយពេលវេលាដ៏យូរមួយសំរាប់ធ្វើការកែលំអរឡើងវិញ
នូវគេហដ្ឋាននេះ ប៉ុន្តលោកមិនដែលមករស់នៅទីកន្លែងនេះទេ ក្រោយមកលោកក៏បាន
លក់វាបន្តទៅអោយ អ្នកចំរៀង Bono របស់ផលិតកម្ម U2 ។

-នៅខែ មករាឆ្នាំ 1984 Apple បានបង្ហាញមុខផលិតផល កុំព្យូទ័រ លើតុម៉ាក Macintosh
ជាមួយ RAM 128KB ។ ក្រោយមក Apple ក៏បានធ្វើការ Upgrade ជាមួយ RAM 512KB
Mac គឺជា ម៉ាស៊ីនកុំព្យូទ័រ លើតុដំបូងបង្អស់ដែលមាន Interface ជា Graphics ។ វាក៏បាន
ក្លាយជា Platform របស់ម៉ាស៊ីនកុំព្យូទ័រ លើតុទូទៅ ។
-ឆ្នាំ 1985 បង្កើតក្រុមហ៊ុន NeXT

លោក Jobs បានចាកចេញពី Apple នៅឆ្នាំ 1985 បន្ទាប់ពីមានការប្រកួតប្រជែងជាមួយ
CEO John Sculley ។ លោក Jobs បានបើកក្រុមហ៊ុន កុំព្យូទ័រថ្មីមានឈ្មោះថា NeXT inc ។
ពេលនោះពាណិជ្ជកម្មផ្នែក Hardware របស់ក្រុមហ៊ុន ពុំមានអ្វីដែលគួរអោយលេចធ្លោ
និង ចាប់អារម្មណ៍នោះទេ​ ប៉ុន្តែ Software វិញទទួលបានជោគជ័យល្អណាស់ ដែលបាន
ធ្វើអោយ Apple ទិញបន្តនូវក្រុមហ៊ុន NeXT នេះក្នុងឆ្នាំ 1997 ។ ហើយក៏បានអញ្ជើញ
លោក Jobs អោយវិលត្រលប់មកក្រុមហ៊ុន Apple វិញក្នុងមុខតំណែងជាទីប្រឹក្សា ។ ពេល
នោះ Software របស់ NeXT ក៏បានក្លាយជាទំរង់ (Platform) ដ៏សំខាន់នៃ OS X របស់
Apple ។ ដែលបានយកទៅប្រើប្រាស់នៅលើ Macs, iPhones, iPods និង iPad បច្ចុប្បន្ន
នេះផងដែរ ។

លោក Steven Jobs បានរៀបការជាមួយ Laurene Powell នៅថ្ងៃទី 18/3/1991 ពិធីបាន
ប្រារព្វធ្វើឡើងនៅឯសណ្ឋាគារ Ahwahnee នៃឧទ្យានជាតិ Yosemite ក្រោមអធិបតីភាព
ដ៏ខ្ពង់ខ្ពស់ របស់បុព្វជិកសាសនា Zen ។ ពួកគាត់កើតបានកូនបីនាក់គឺ Reed Paul,
Erin Sienna និង Eve ។

-នៅឆ្នាំ 1995 បើទោះបីជាកិត្តនាមរបស់ Steve Jobs មានការទាក់ទងជាមួយនិង PCs
ប៉ុន្តែភាពជោគជ័យរបស់លោក នៅក្នុងកំឡុងឆ្នាំ 1990 បែជាមានការទំនាក់ទំនងនៅក្នុង
វិស័យភាពយន្ត ។ គាត់បានទិញនូវ studios នៃខ្សែរភាពយន្តបែប Cartoons Pixar ពីលោក
George Lucas នៅឆ្នាំ 1986 ។

នៅឆ្នាំ 1995 សមិទ្ធិផលរឿង"Toy Story" បានក្លាយជាខ្សែរភាពយន្តដ៏ល្បីល្បាញ និងរក
ប្រាក់ចំណូលបានចំនួនប្រមាណជា 191 លានដុល្លាអាមេរិច នៅលើទីផ្សារចំនួនពីរ របស់
អាមេរិច និង ទិផ្សារប្រទេស កាណាដា ។ ពេលដែល Pixar បានបង្ហាញមុខជាលើដំបូង
នៅខែ 11 ឆ្នាំ 1995 Jobs រកប្រាក់ចំណូលបាន 600 លានដុល្លាស្មើនឹង 10 ដងនៃតំលៃ
ពេលទិញដំបូង ។

-ខែ កក្កដា ឆ្នាំ 2004 លោក Jobs ត្រូវបានឆ្លងកាត់សល្យសាស្រ្តមួយដើម្បីធ្វើការព្យាបាល
ជំងឺមហារីកលំពែង ។ លោក Jobs ចូលបំរើការងារអោយ Apple វិញនៅក្នុងខែ កញ្ញា ។

-ឆ្នាំ 2008 CEO Apple បានក្លាយជាអ្នកពេញនិយមបទចំរៀង The Beatles ដែលលោកបាន
ធ្វើការបកស្រាយនៅក្នុងកិច្ចសម្ភាសជាមួយអ្នកយកការណ៍អោយទស្សនាវដ្តី ទូរទស្សន៍
មួយដែលធ្វើឡើងក្នុងរយៈពេល 1ម៉ោង ។

-ខែសីហា ឆ្នាំ 2008 ប្រភពពត៌មាន Bloomberg បានធ្វើការផ្សាយពត៌មានច្រឡំដែលមាន
សរសេរជាតួអក្សរ ចំនួន 2500 ពាក្យនិយាយពីការទទួលមរណៈភាពរបស់លោក Jobs ។
លោក Jobs បានធ្វើការឆ្លើយតបទៅវិញចំពោះដំណឹងខាងលើ នៅក្នុងឱកាសថ្លែង
សន្ទរកថាមួយកាលពីខែ កញ្ញា ដោយលោកបានស្រង់យកសំដីមួយឃ្លាដ៏ល្បីរបស់អ្នក
និពន្ធ Mark Twain ដែលបាននិយាយថា" ដំណឹងមរណៈភាពរបស់ខ្ញុំត្រូវបានបំផ្លើសហួស
ពីការពិត " ។

-នៅក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះគេតែងតែឃើញលោក Steven Jobs ក្នុងសំលៀក
បំពាក់ អាវយឺតពន្លាត់ក ពណ៌ខ្មៅ ខោខៅប៊យ Levi's 501 និងស្បែកជើង កីឡា New
Balance 991 ។ ចំពោះឈុតនៃការស្លៀកពាក់របស់លោក Jobs បានក្លាយជាចំងល់យ៉ាង
ខ្លាំងចំពោះមហាជនទូទៅ ។

-លោក Steven Jobs មានស្នាដៃដ៏អស្ចារ្យជាច្រើន នៅក្នុងការងាររបស់គាត់ ។ បច្ចុប្បន្ន
គាត់មានសញ្ញាបត្រប្រកាសនីយបត្រត្តកម្មចំនួន 230 ដែលបានប្រគល់ជូនតាមរយៈស្នា
ដៃរបស់លោកនៅក្នុងពិភពបច្ចេកវិទ្យា រួមមាន កុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច ទូរស័ព្ទ
និង ឧបករណ៍អេឡិចត្រូនិចផ្សេងៗជាច្រើនទៀត ។

-ចាប់ពី ទីចំណតរថយន្តរបស់ឪពុកម្តាយចិញ្ចឹម Steve Jobs បានក្លាយជាអ្នកបដិវត្តន៍ដំបូង
ផ្នែក កុំព្យូទ័រ និង បាននាំ Apple អោយក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ល្បីនាំមុខគេនៅលើ
ពិភពលោក ។

ប្រភពពត៌មាន CNBC បានធ្វើការកត់ត្រាឈ្មោះរបស់ លោក Steven Jobs ទុកនៅក្នុង
បញ្ជីរឈ្មោះ"មនុស្សដែលអស្ចារ្យបំផុត" ដែលអាចចាត់ទុកជាតារាងបញ្ជីរឈ្មោះរបស់
បុគ្គលដ៏ប្រសើរបំផុតដែលបានបង្កើត" អ្វីដែលមិនអាច" អោយក្លាយជារបស់មានរូបរាង
ពិតប្រាកដ ក៏អាចនិយាយបានថាជាអ្នកជំនួញដែលចាប់ផ្តើមពីចំនុចទាបបំផុត ក្លាយជា
អ្នកជំនួញនាំមុខគេនៅទូទាំងពិភពលោក ផងដែរ ៕
(ប្រភពពី Vneconomy)
ដោយ៖ យ៉ាវីន

Tags: