CamNews

ព័ត៌មានអន្តរជាតិ 

ក្នុងនាមជាគ្រូម្នាក់ មិននឹកស្មានថា ហ៊ានធ្វើរឿងបែបនេះ ដាក់កូនសិស្សខ្លួនឯងទាល់តែសោះ !!

អាមេរិច ៖ លោក Jesse Randall Davidson អាយុ ៥៣ ឆ្នាំ បានចាក់សោរសិស្សរបស់ខ្លួននៅក្នុងសាលធំមួយ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់សហរដ្ឋអាមេរិច ។ 
ប្រភពដដែលបានបន្តទៀតថា គ្មានសិស្សណាម្នាក់រងរបួសដោយសារតែគ្រាប់កាំភ្លើងនោះទេ តែមានសិស្សស្រីម្នាក់បានគ្រេច ក ជើងរបស់នាង ។ 
ឧបទ្ទវហេតុនេះបានកើតឡើងពីរសប្តាហ៍បន្ទាប់ពីសិស្ស ១៧ នាក់ត្រូវបានសម្លាប់នៅក្នុងវិទ្យាល័យ Florida ។ ហើយក្នុងនោះផងដែរ ប្រធានាបតី លោក Trump បានអំពាវនាវឲ្យគ្រូបង្រៀនដាក់អាវុធតាមខ្លួន ដើម្បីការពារខ្លួន ។ 
លោក Bruce Frazier អ្នកនាំពាក្យប៉ូលិសបាននិយាយថា គ្រូបង្រៀននៅវិទ្យាល័យ Dalton បានរារាំងនៅមុខទ្វារនៅពេលសិស្សរបស់គាត់ព្យាយាមចូលទៅខាងក្នុង ។ ក្រោយមកនៅពេលដែលប្រធានថ្នាក់ លោក Steve Bartoo បានព្យាយាមចាក់សោរទ្វារ គាត់ក៏ស្រាប់តែលឺស្នូរបាញ់កំភ្លើង ។

  

សាលារៀន Dalton ត្រូវបានគេដឹងថា គឺជាទីក្រុងមួយ ដែលមានរយៈចម្ងាយពី ១៤៥ គីឡូមែត្រពីភាគខាងជើងឆៀងខាងលិចនៃអាត្លង់តា ។ ក្រោយហេតុការណ៍បានកើតឡើងប្រហែលជា ៤៥ នាទី លោក Davidson ក៏ត្រូវបានចាប់ខ្លួន ។ 

ប៉ូលីសបានប្រកាស កាលពីថ្ងៃទី​ ពុធ ថា គ្រូបង្រៀនរូបនេះត្រូវបានចាប់ខ្លួនចំពោះករណីធ្ងន់ធ្ងរមួយ ដោយបានកាន់អាវុធនៅក្នុងបរិវេណសាលា ព្រមទាំងគំរាមគំហែង ដល់សិស្សជាច្រើននៅក្នុងសាលាទៀតផង ។ 

យោងតាមប៉ូលីសនៅសាល Dalton បានឲ្យដឹងថា គាត់គឺជាគ្រូបង្រៀនសិក្សាផ្នែកសង្គម ដែលបានបង្រៀនតាំងពីឆ្នាំ ២០០៤ និងជាក្រុមកីឡាបាល់ទាត់ម្នាក់ ។ 

ទទ្ទឹមនឹងនេះផងដែរ សិស្សស្រីម្នាក់នៅក្នុងសាលា Dalton បានថ្លែងថា ការអនុញិតឲ្យគ្រូបង្រៀនមានសិទ្ធប្រើកាំភ្លើង វាគឺជារឿងដ៏អាក្រក់មួយ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ ប៊ីប៊ីសុី 


Tags: International news