CamNews

បច្ចេកវិទ្យា 

Code ដើម្បីធ្វើតេស្តកម្មវិធីកំចាត់ វីរុស លើកុំព្យូទ័រ

តើម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក បាន Install កម្មវិធីកំចាត់ វីរុស ដែរឬទេ? បើមានតើ
ជាកម្មវិធីមានឈ្មោះអ្វីដែរ ? ហើយតើលោកអ្នកដឹងថាកម្មវិធីនោះមានប្រសិទ្ធិភាព រឺ
ក៏គ្មានដែរទេ? ដូច្នេះដើម្បីដឹងបានពីប្រសិទ្ធភាពរបស់វា Camnews សូមធ្វើការបង្ហាញ
ជូនប្រិយមិត្តដូចខាងក្រោម ៖

-ដំបូងតំរូវអោយលោកអ្នកបើកនូវ Notepad (ប្រាកដជាលោកអ្នកស្គាល់ Notepad នេះ
ហើយមិនចឹង? :P )
-បន្ទាប់មក Copy កូដខាងក្រោមនេះចូលទៅក្នុង Notepad
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

-បន្ទាប់មក Save file នេះដោយដាក់ឈ្មោះថា eicar.com ។

ប្រសិនបើកម្មវិធីកំចាត់ វីរុសរបស់លោកអ្នកមានប្រសិទ្ធភាពមែន នោះវានឹងមានប្រតិកម្ម
ភ្លាម(ចំពោះកម្មវិធីដែលខ្លាំងបមផុត) រឺក៏នៅក្រោយពេល Click លើ File ដែលទើបតែ Save
នោះ(កម្មវិធីមិនសូវជាខ្លាំងប៉ុន្មានទេ) និងផ្ទុយមកវិញ ។

ពេលដែលធ្វើតេស្តរួចហើយលោកអ្នកអាចលុប File ដែលទើបតែបង្កើតនោះចោលវិញបាន
នេះជាវិធីសាស្រ្តដ៏ងាយស្រួលបំផុតសំរាប់លោកអ្នក ដឹងបានពីដំនើរការប្រព័ន្ធការពារ
សុវត្ថិភាពរបស់ម៉ាស៊ីនកុំព្យូទ័របាន ហេតុនេះសូមធ្វើការសាកល្បងមើល ឥឡូវនេះ ! ៕
ដោយ ៖ Camnew.com.kh

Tags: