ប្រសិនបើអ្នកចង់មាន ស្នាមញញឹម ដ៏ស្រស់ស្អាត នឹងជាទីពេញចិត្ត ក៏ប៉ុន្តែអ្នកមានឧបសគ្គ ត្រង់រូបរាងមាត់មិនស្អាត ដូចអ្នកដទៃនោះ អ្នកមិនត្រូវតូចចិត្ត នោះឡើយ ព្រោះថា រង្វង់មាត់ដែលមាន បញ្ហារបស់អ្នកនឹង អាចកែខៃឲ្យ ស្រស់ស្អាតបាន ប្រសិនបើអ្នកអនុវត្តន៍ តាមការណែនាំ ទាំង៥ចំនុច ដូចខាងក្រោម៖
១-បបូរមាត់ស្តើង
អ្នកត្រូវកែប្រែ បបូរមាត់របស់អ្នក ដោយការប្រើខ្មៅ គូសបបូរមាត់ គូសឲ្យលើស បបូរមាត់ពិតបន្តិច ហើយអ្នកត្រូវ លាបក្រេមពណ៌ខ្ចី ដូចជា ពណ៌ផ្កាឈូកខ្ចី ហើយត្រូវយក ក្រេមពណ៌ផ្លែប៉ែស (រាងក្រហម) មកលាបពីលើម្តងទៀត ព្រោះវានឹងជួយឲ្យ បបូរមាត់របស់អ្នក មើលទៅ មិនសូវស្តើង ហើយមាន ភាពស្រស់ស្អាត។ មួយវិញទៀតអ្នកគួរចៀសវាង លាបក្រេមពណ៌ចាស់ៗ ព្រោះវានឹងធ្វើឲ្យបបូរមាត់ របស់អ្នកមើល ទៅកាន់តែស្តើងជាងមុន។
២-បបូរមាត់ក្រាស់
អ្នកអាចកាត់ បន្ថយភាពក្រាស់បាន ដោយការគូររូបមាត់ ឲ្យជិតខ្សែខាងក្នុងរបស់ បបូរមាត់ពិត ដើម្បីឲ្យមើលទៅ មិនសូវក្រាស់ ហើយអ្នកត្រូវ លាបក្រេមបបូរមាត់ ផ្នែកកណ្តាល មិនឆើត ឬមិនចាស់ពេក។ អ្នកគួរចៀសវាងការប្រើប្រាស់ ក្រេមប្រភេទណា ដែលជារលោង ឬផ្លេកៗខ្លាំងពេក ព្រោះវានឹងធ្វើឲ្យមាត់ របស់អ្នកក្រាស់ជាមុន។
៣-បបូរមាត់ធ្លាក់
អ្នកដែលមានបបូរមាត់ ធ្លាក់យារចុះក្រោម ត្រូវគូសបបូរមាត់ ខាងក្រោមឲ្យវែងៗឡើង លើសពីរង្វះមាត់បន្តិច រួចអ្នកត្រូវគូសបបូរមាត់ ខាងលើឲ្យ ចុងខ្សែជិតគ្នា។ បន្ទាប់ពីនោះ អ្នកត្រូវលាបក្រេម១ជាន់ទៀត។
៤-បបូរមាត់ត្រង់
មាត់ប្រភេទនេះ គឺជាមាត់ដែលមានផ្នែកខាងលើ ជាខ្សែត្រង់ ដូចនេះអ្នកត្រូវគូសជា ស្នាមកោងឡើងទៅលើ ដោយប្រើខ្មៅដៃគូស ជារាងអក្សរ V លើបបូរមាត់ បរិវេណក្រោមច្រមុះជាមុន ទើបគូសបបូរមាត់ និងលាបក្រេមបបូរមាត់ តាមធម្មតា។
៥-បបូរមាត់ស្រគាំ
អ្នកដែលមានបបូរមាត់ស្រគាំ ត្រូវលាបម្ស៉ៅហុយ ឲ្យសព្វលើរង្វង់មាត់ មុននឹងលាបក្រែមបបូរមាត់ ព្រោះវានឹងជួយឲ្យ ក្រែមលាបបបូរមាត់ ជាប់បានយូរ ព្រមទាំងមានពណ៌ រំលេចស្រស់ស្អាតជានិច្ច៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល