CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញសារធាតុពុល ​អាចសម្លាប់ជីវិតមនុស្សបាន ក្នុងសំបុត្រ ផ្ញើទៅកាន់ ការិយាល័យ ព្រឹទ្ធសភា សហរដ្ឋអាមេរិក

ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែល
ទើបតែបានចេញផ្សាយ   កាលពីវេលាមុននេះ  បានបញ្ជាក់អោយដឹងថា សារធាតុពុលដែល
អាចសម្លាប់ជីវិតមនុស្សបានយ៉ាងងាយ  ត្រូវបានរកឃើញនៅក្នុងសំបុត្រមួយច្បាប់  ដែលផ្ញើ
ទៅកាន់ការិយាល័យព្រឹទ្ធសភា សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ផងដែរថា ក៏មានការតាមដានស៊ើបអង្កេតក៏ដូចជាទប់ស្កាត់សំបុត្រមួយច្បាប់នោះ
មិនអោយវាយលុកដល់   ការិយាល័យព្រឹទ្ធសភានោះទេ  ស្របពេលដែលមកទល់នឹងពេល
មន្រ្តីផ្លូវការមកពីការិយាល័យព្រឹទ្ធសភាមួយនេះ    លោក  Harry  Reid ក៏កំពុងតែពិភាក្សាពី
សន្តិសុខសុវត្តិភាព ជាមួយនឹងមន្រ្តីពង្រៀងច្បាប់ឯទៀត។

លើសពីនេះទៅទៀត​    បើយោងតាមប្រភពសារព័ត៌មានដដែល ​ ក៏បានបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា   លោក  Robert Mueller  មន្រ្តីនាំមុខមកពីអង្គភាពតាមដានស៊ើបអង្កេត FBI
ក៏កំពុងតែផ្តល់ជារបាយការណ៍ ទាក់ទិនទៅនឹងឧបទ្ទេវហេតុបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអង្គារ
កន្លងទៅ នៅរដ្ឋ Boston ដែលបានសម្លាប់មនុស្ស ៣ នាក់​ បន្ទាប់ពីមានការវាយប្រហារពីសំ
ណាក់ក្រុមភេរវជន។

ដោយឡែក មកទល់នឹងពេលនេះ ករណីរកឃើញសារធាតុពុលខាងលើ  ក៏កំពុងតែស្តិតនៅ
ក្រោមការតាមដានស៊ើបអង្កេតនៅឡើយ  ខណៈពេលដែលការប៉ាន់ស្មាន ក៏បានលើកឡើង
ផងដែរថា   វាអាចជាសកម្មភាពវាយប្រហារតែមួយ របស់ក្រុមភេរវជន  ដូចទៅនឹងការបំផ្ទុះ
គ្រាប់បែកឬក៏យ៉ាងណា? ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic