CamNews

កុំព្យូទ័រ 

Google នឹងលុបសេវា Google Health និង Google PowerMeter ចោល

ក្រុមហ៊ុននេះបានទទួលស្គាល់ថា គេបានមានជំនឿ និងសេចក្តីសង្ឃឹមជាច្រើនទៅលើ
គម្រោង​អភិវឌ្ឍន៍សេវាកម្មខាងលើនោះ ក៏ប៉ុន្តែជាការពិត កំរិតជោគជ័យរបស់វាមិន
ដូចនឹងបំណង់។

Google PowerMeter
ថ្មីៗនេះ ក្រុមហ៊ុន Google បានចេញសេចក្តីថ្លែងការថា គេមានផែនការនឹងលុបសេវា
ទាំងពីរនោះ គឺ Google Health និង Google PowerMeter ក្នុងពេលវេលាខាងមុខនេះ។
Google និយាយថា គេនឹងបន្តសកម្មភាពរបស់ Google Health និង Google PowerMeter
ដល់ចុងឆ្នាំនេះ។
ចំពោះ Google Health អ្នកប្រើអាច download data ទាំងអស់ដែលបានទុកនៅលើសេវា
នេះ ដល់ចុងឆ្នាំ មុនពេលវាត្រូវលុបចោលទាំងស្រុង។


Googole Health

Google Health ជាសេវាដែលជួយអ្នកប្រើរក្សារទុកព័ត៌មានអំពី សុខាភាពរបស់ខ្លួន។ ជំនួសពិការដេកពេទ្យតាមវេជ្ជបញ្ជារផ្សេងៗគ្នា អ្នកជំងឺគ្រាន់តែគ្រាន់តែចង្ហោះព័ត៌មាន
ទាំងនោះទៅលើ Google Health ដើម្បីសេវានេះជួយគ្រប់គ្រង់វាដោយភាពងាយស្រួល។
រីឯ Google PowerMeter វិញ ជាគ្រោងការណ៍របស់ Google ដើម្បីជួយអ្នកប្រើតាមដាន​
នូវកំរិតចំណាយថាមពលអគ្គីសនីក្នុងផ្ទះ។ នេះជាផ្នែកមួយក្នុងផែនការធ្វើ​និស្សរណកម្ម
ថាមពល ធ្វើឲ្យប្រសើឡើងវិញបណ្តាញអគ្គីសនី ផ្សាព្វផ្សាយព័ត៌មានដល់ប្រជាជន។
ពីនោះ Google សង្ឃឹមថាវាអាចជួយកាត់បន្ថយឥទ្ធិពលនៃបញ្ហាផ្ទះកញ្ជក់។
ប្រភព៖ VNPlus
ដោយ៖ មិនា ។

Tags: