CamNews

បច្ចេកវិទ្យា 

ការធ្វើស្ថិតិពីពិភព Website នៅទូទាំងពិភពលោក

មកដល់សម័យបច្ចុប្បន្ននេះទៅហើយគេនៅតែមិនទាន់បានដឹងច្បាស់ថាតើមាន Website
ទាំងអស់ចំនួនប៉ុន្មាន ដែលមាននៅលើពិភព internet នៅឡើយ ។

ថ្ងៃទី 21 មិថុនា កន្លងទៅប្រិយមិត្តបានដឹងរួចមកហើយ អំពីសេចក្តីប្រកាសរបស់ អង្គភាព
គ្រប់គ្រង Internet
ដែលនៅឆ្នាំ 2012 នឹងដាក់អោយប្រើឈ្មោះ Domain internet កាន់តែ
ទូលំទូលាយ ដល់បណ្តា ក្រុមហ៊ុន និង ពាណិជ្ជកម្ម... ជាដើម ដែលនៅពេលនោះនឹងមាន
ការផ្ទុះកក្រើកមួយពុំដែលមាននៅក្នុងពិភព Internet ។

តែមុននឹងមានការផ្ទុះកក្រើកនេះ សូមប្រិយមិត្តតាមដានខ្លះៗជាមួយការធ្វើស្ថិតិនៃ website
នាពេលថ្មីៗនេះដូចតទៅ ៖
-Website មានតាំងពីពេលណា?

តាមការធ្វើស្ថិតិរបស់ iWhois អោយដឹងថា Website ដែលមានអាយុកាលយូរលង់ជាងគេគឺ
Symbolics.com ដែលបានចុះឈ្មោះដំបូងនៅថ្ងៃទី 15/3/1985 ដែលមានដំនើរការប្រមាណ
ជា 26 ឆ្នាំ មកហើយ ។ ស្ថាប័នដែលបានចុះឈ្មោះប្រើ Domain នេះ គឺក្រុមហ៊ុនផលិត
កុំព្យូទ័រ Symbolics ដែលកាលពីឆ្នាំ 2009 Symbolics.com ត្រូវបាន XF.com ទិញយក និង
បានចុះឈ្មោះប្រើរហូតដល់ថ្ងៃទី 16/3/2016 ។

ក្រៅពី Symbolics.com ក៏មាន Website ផ្សេងៗចំនួន 5 ទៀតដែលបានចុះឈ្មោះនៅក្នុង
កំឡុងឆ្នាំ 1985 ផងដែរ រួមមាន BBN.com (24/4), Think.com (24/5), MCC.com (11/7),
DEC.com (30/9) និង Northrop.com (7/11) ។ ជាមួយគ្នានេះដែរ HP.com (3/3/1986) និង
Xeros.com (9/1/1986) ក៏ស្ថិតនៅក្នុង Top 10 នៃ Website ដែលបានចុះឈ្មោះដំបូងគេ
ផងដែរ ។
-អ្នកដែលទទួលភារកិច្ចចែកចាយ Domain ទៅអោយបណ្តា Website

តាមការប្រកាសរបស់ ICANN អោយដឹងថា Go Daddy គឺជាក្រុមហ៊ុនចែកចាយ Domain
ធំជាងគេនៅលើពិភពលោក ។ បើគិតមកដល់ចុងបញ្ចប់នៃឆ្នាំ 2010 ក្រុមហ៊ុននេះបាន
ចែកចាយ Domain មានចំនួនប្រមាណជា 40 លាន Domain គឺដណ្តើមបានប្រមាណជា
32% នៅក្នុងចំនោម Domain ដែលបានចែកចាយនៅលើពិភព Internet ។ បន្ទាប់មក
មាន Enom (10,6 លាន), Tucows (8,3 លាន) និង Network Solutions (6,3 លាន) ។

-ឈ្មោះ Domain លំដាប់ខ្ពស់ (TLDs)

គិតមកដល់បច្ចុប្បន្ន មាន 324 ឈ្មោះ Domain លំដាប់ខ្ពស់នៅក្នុងពិភពលោក ជាមួយ 291
Domain លំដាប់ខ្ពស់ របស់ប្រទេស ។ ក្នុងនោះមានតែ 5 Domain លំដាប់ខ្ពស់ប៉ុណ្ណោះគឺ
.com, .net, .biz, .info និង .org ដែលមិនចេះហួសពេលកំនត់ចុះឈ្មោះសំរាប់មនុស្សគ្រប់
រូប គ្រប់អង្គភាព និង គ្រប់ប្រភេទ website ។

-កំរិតល្បឿននៃការកើនឡើងរបស់ website


ក្នុងឆ្នាំ 2009 មានប្រមាណជា 3,7 លាន Domain ថ្មីដែលបានចុះឈ្មោះក្នុងមួយខែៗ ។ គិត
មកដល់បច្ចុប្បន្ន (មិថុនា 2011) ក្នុងមួយថ្ងៃមានប្រមាណជា 150.000 Domain ថ្មីដែលត្រូវ
បានចុះឈ្មោះ ដែលប្រហែលជា 4,5 លាន Domain ថ្មីដែលបានចុះឈ្មោះក្នុងមួយខែ ៗ ។
មានការកើនឡើង 21% បើប្រៀបធៀបជាមួយរយៈពេលពីរឆ្នាំ មុន ។
-ពិភព Web ធំទូលាយកំរិតណា ?
សរុបទាំងអស់ឈ្មោះ Domain ដែលកំពុងប្រើប្រាស់នៅក្នុងពិភព Internet នៅទូទាំង
ពិភពលោក មានចំនួនប៉ុន្មាន ? នេះជាសំនួរដែលគា្មនស្ថាប័ន ណា អង្គភាពណា រឺក៏
ប្រទេសណា មួយ ដែលអាចផ្តល់ចំលើយពិតបា្រកដបានឡើយ ៕
(ពី Information Technology)
ដោយ ៖ រដ្ឋា

Tags: