CamNews

ផលិតផលថ្មី 

ដៃរ៉ូបូត អាចស្ទាបដឹងទំហំនៃរូបភាពក្នុងកុំព្យូទ័រ ឬបញ្ជារថយន្ដ ពីចម្ងាយ តម្លៃតែ៦៥ដុល្លារ

កាលពីឆ្នាំទៅ ក្រុមហ៊ុនចិន Dexta Robotics បានចាប់ផ្ដើមធ្វើការអភិវឌ្ឍឧបករណ៍មួយដែល
អាចចាប់យកសកម្មភាពរបស់ដៃ ប៉ុន្ដែ ជំនួសឱ្យការបង្កើតជាស្រោមដៃ ដូចទៅនឹងបណ្ដាក្រុម
ហ៊ុនដទៃ Dexta Robotics បែរជាបង្កើត “គ្រឿងឆ្អឹង” ភ្ជាប់ពីខាងក្រៅខ្នងដៃ និងមានតម្លៃទាប។

ឧបករណ៍នេះ មានឈ្មោះថា Dexmo បច្ចុប្បន្នកំពុងទទួលការអភិវឌ្ឍបន្ត។ Dexmo អាចត្រូវបាន ប្រើប្រាស់ដូចជាប្រព័ន្ធបញ្ជាពីចម្ងាយទៅលើមនុស្សយន្ដ ឬរ៉ូបូត។ Dexmo ក៏ជួយឱ្យអ្នក ស្គាល់
នូវ ទំហំនៃរបស់អ្វីដែលដែលអ្នកកំពុងប៉ះនៅលើអេក្រង់។

នៅក្នុងមុខងារជាបាតដៃរបស់មនុស្សយន្ដ ឧបករណ៍ Dexmo នេះ ក៏អាចបញ្ជាទៅលើដៃសិប្ប
និម្មិតដែលគេប្រើក្នុងវេជ្ជសាស្ដ្រ។ ជាងនេះ វាត្រូវបានគេរចនាឡើង សម្រាប់បំពេញភារកិច្ចដែល
មានគ្រោះថ្នាក់កម្រិតខ្ពស់ ដូចជា ស្វែងរក និងកំទេចមីន។ល។

ក្រៅពីនេះ Dexmo អាចត្រូវបានប្រើប្រាស់ដើម្បី mix បទចម្រៀង ឬអាចប្រើដើម្បីបញ្ជារថយន្ដពី
ចម្ងាយ រួមនឹងមុខងារដទៃរាប់មិនអស់។

បច្ចុប្បន្ន Dexta Robotics កំពុងស្វែងរកទុនចំនួន ២០០.០០០ដុល្លារអាមេរិក តាមរយៈ គេហទំព័រ
Kickstarter ដើម្បីផលិត និងដាក់លក់ក្នុងទីផ្សារ។ ចាប់ពីខែឧសភា ឆ្នាំ ២០១៥ អ្នកអាចទទួលបាន
ឧបករណ៍នេះ ដោយចំណាយប្រាក់ត្រឹមតែ ៦៥ដុល្លារអាមេរិក នៅពេលគម្រោងនេះ ប្រមូលបាន
ទុនគ្រប់ចំនួន។

ដើម្បី​ជ្រៀប​ច្បាស់​ជាង​នេះ សូម​ចុច​ទស្សនា​វីដេអូ​មួយ​ចំនួន ដូច​ខាង​ក្រោម ៖

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Engadget/Youtube