CamNews

សុខភាព 

ចលនា​ខួរក្បាល​អ្នកញៀន សិច និង​អ្នកញៀន​ថ្នាំ​មាន​សភាព​ដូចគ្នា

ទីក្រុងឡុង៖ អ្នកស្រាវជ្រាវជាច្រើន បាននិយាយកាលពីថ្ងៃសុក្រ កន្លងទៅនេះថា សកម្មភាពខួរក្បាល របស់អ្នកញៀន សិច ពេលឃើញរូបអាសអាភាស ដែលគេប្រើជា នុយសម្រាប់ទាក់ទាញ វាស្រដៀងគ្នាទៅនឹង ឥទ្ធិពលថ្នាំញៀនដែលបាន ប៉ះពាល់មកលើខួរក្បាល របស់អ្នកញៀនថ្នាំដូច្នោះដែរ ប៉ុន្តែមិនមានន័យថា អ្នកថតវីដេអូរ សិចសុទ្ធតែអ្នកញៀនសិចនោះទេ។


បើទោះជាមិនមានតួលេខច្បាស់លាស់ក៏ដោយ អ្នកជំនាញក្នុងផ្នែកមួយនេះជឿជាក់ថា យ៉ាងហោចណាស់មាន យុវជនម្នាក់ក្នុងចំណោម២៥នាក់ បានទទួលរងឥទ្ធិពលនៃ ផលប៉ះពាល់ដែលបណ្តាលមកពី ឥរិយាបទចំណងផ្លូវភេទ ដែលមិនអាចទប់ចិត្តបាន ហើយជាទូទៅត្រូវបានគេស្គាល់ថា ជាជម្ងឺញៀន Sex (គិតតែខាងផ្លូវភេទ ទាំងអារម្មណ៍ទាំង អាកប្បកិរិយា ដែលមិនអាចគ្រប់គ្រងបាន)។

អ្នកស្រាវជ្រាវជាច្រើន មកពីសាកលវិទ្យាល័យ  ខេមព្រីក (Cambridge )បាននិយាយនៅក្នុងការសិក្សាមួយដែលបានបោះពុម្ភនៅក្នុងសៀវភៅ PLOS ONE ថា ការប្រើ ឬមើលរូបអាសអាភាសច្រើនពេក គឺជាមូលហេតុសំខាន់មួយដែលបណ្តាលឲ្យមានជម្ងឺញៀនសិច។ វាអាចជះឥទ្ធិពលដល់ជីវិត និងការងារផ្ទាល់ខ្លួន ថែមទាំងបណ្តាលឲ្យអ្នកជម្ងឺ មានទុក្ខព្រួយ និងភាពអៀនខ្មាស់។

ការសិក្សាបានធ្វើការពិនិត្យ តាមដានសកម្មភាពខួរក្បាល អ្នកជម្ងឺបុរសចំនួន១៩នាក់ ដែលទទួលរងគ្រោះដោយ ជម្ងឺញៀនសិចប្រៀបធៀប និងសកម្មភាពខួរក្បាល អ្នកស្ម័គ្រចិត្តដែលមាន ចំនួនដូចគ្នា ។ អ្នកជម្ងឺទាំងនោះបានចាប់ផ្តើម មើលរូបអាសអាភាស តាំងពីនៅវ័យក្មេង ហើយពួកគេសុទ្ធមាន ការពិបាកក្នុងការគ្រប់គ្រង ឥរិយាបទខាងផ្លូវសិច ដែលបានបង្កឲ្យមាន ផលវិបាកខាងទំនាក់ទំនង មេត្រីភាពនិង ជីវិតរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបង្ហាញពី សភាពស្រដៀងគ្នាទៅនឹងឥរិយាបទ របស់អ្នកជម្ងឺញៀនថ្នាំដែរ។ ពួកគេចង់ដឹងថាតើ ភាពស្រដៀងគ្នានោះត្រូវបាន ឆ្លុះបញ្ចាំងតាមរយៈ សកម្មភាពខួរក្បាលដែរឬទេ?។ ទើបពួកគេធ្វើការពិសោធន៍ ដោយឲ្យអ្នកជម្ងឺញៀនសិច និងអ្នកស្ម័គ្រចិត្ត មើលវីដេអូសិច ជាច្រើនបន្តបន្ទាប់ ហើយសកម្មភាពខួរក្បាល របស់ពួកគេត្រូវបានត្រួតពិនិត្យ ដោយប្រើម៉ាស៊ីនថត ដោយប្រើម៉ាញេទិក(FMRI) ដែលផ្តល់សញ្ញាដោយ ពឹងផ្អែកលើកំរិត អុកស៊ីហ្សែននៅក្នុងឈាម  ដើម្បីវាស់វែងសកម្មភាពខួរក្បាល។ លទ្ធផលបានបានបានបង្ហាញថា មានចំនុចពិសេសចំនួន ៣កន្លែងដែលសកម្មជាងគេ នៅក្នុងខួរក្បាលរបស់ អ្នកញៀនសិច បើប្រៀបនិងមនុស្សធម្មតា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh