CamNews

យល់ដឹង 

អាយុ ៦ឆ្នាំ វះកាត់ដាក់តម្រងនោម ២ដង

បើតាមប្រភពសារព័ត៌មាន Yourhealth ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បាន
សរ
សេរអោយដឹងថា វាគឺជារឿងអព្ភូតហេតុមួយ ខណៈពេលដែលក្មេងប្រុសវ័យ  6  ឆ្នាំ
ម្នាក់ ក៏
ដូចជាក្រុមគ្រួសាររបស់គេបានរង់ចាំអស់រយៈពេលយ៉ាងយូរតែជាចុងក្រោយទំព័រ
ប្រវត្តិសាស្រ្ត
ថ្មីក៏បានចាប់ផ្តើមនៅក្នុងប្រទេសសិង្ហបុរី។

គឺមានក្មេងប្រុសវ័យ 6  ឆ្នាំម្នាក់   ជាចុងបញ្ចប់ក៏ទទួលបានការបរិច្ចាកសរីរាង្គតម្រងនោម ដែលធ្វើ
អោយគេក្លាយទៅជាអ្នកដែលទទួលបានសរីរាង្គនេះ ក្មេងជាងគេបំផុត ។ គួរបញ្ជាក់ផងដែរថា អ្នក
ដែលបានបរិច្ចាកសរីរាង្គ  ទៅអោយក្មេងប្រុសខាងលើនេះ   មិនជាប់ពាក់ព័ន្ធជាសាច់ញាត្តិបងប្អូន
របស់ក្រុមគ្រួសារក្មេងប្រុសនេះ នោះទេ។

ក្មេងប្រុសនោះមានឈ្មោះថា Bryan Liu កំពុងតែសម្រាកព្យាបាលជម្ងឺរបស់គេ នៅឯ  មន្ទីរពេទ្យនៃ
សាកលវិទ្យាល័យជាតិ  (NUH)    បន្ទាប់ពីគេត្រូវបានធ្វើការវះកាត់ផ្តូរសរីរាង្គនោះ  កាលពីថ្ងៃសៅរ៍
សប្តាហ៍កន្លងទៅ ។  លើសពីនេះទៅទៀត   បើតាមរបាយការណ៍របស់ភា្នក់ងារសារព័ត៌មាន  The
New Paper បានអោយដឹងថា ក្មេងប្រុសនេះ  កើតមកមានតម្រងនោមតែមួយ  ហើយមានជាលិកា
ខុសប្រក្រតីទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមថា ៖​ ម្តាយរបស់គេដែលមានឈ្មោះ
Serene Ng  នឹងមានអ្វី  38​  ឆ្នាំ   ក៏ធ្លាប់បានធ្វើការបរិច្ចាកនូវសរីរាង្គតម្រងទឹកនោមរបស់ខ្លួនទៅ
អោយកូនផងដែរ តែជាអកុសលមិនយូរប៉ុន្មាន ការវះកាត់ប្តូរសរីរាង្គនោះត្រូវបានបរាជ័យ  ដោយ
សារតែស្ថានភាពអាក្រក់មួយបានកើតឡើង ដោយសារការលុកលុយរបស់ពពួកវីរូសដែលក្រោយ
មកត្រូវបានវះកាត់យកចេញវិញក្នុងអំឡុងខែ កញ្ញា ឆ្នាំ 2009។

ដោយឡែក ពេលនេះក្រុមគ្រួសារក្មេងប្រុសនេះ  ពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ក៏ដូច
ជាធ្វើការថ្លែងនូវអំណរអរគុណ   ចំពោះអ្នកដែលបានធ្វើការបរិច្ចាកសរីរាង្គតម្រងទឹកនោមរបស់គេ
ផ្ទាល់មកអោយក្មេងប្រុសនេះ   ទាំងគេមិនបានជាប់សាច់ឈាម នឹងក្មេងប្រុសវ័យ  6  ឆ្នាំនេះបន្តិច
សោះ ហើយការបរិច្ចាកមួយនេះ ក៏ជាករណីមួយដែលបានបញ្ជាក់ផងដែរថា ក្មេងប្រុសនេះ គឺជាមនុ
ស្សដែលក្មេងជាងគេបំផុតក្នុងការទទួលយកនូវសរីរាង្គតម្រងទឹកនោម៕

 

ដោយ ៖ ពិសិដ្ឋ
ប្រភព​៖ yourhealth


Tags: international news strange