CamNews

យល់ដឹង 

អាថ៍កំបាំងជោគជ័យ យុវសិស្ស ខ្មែរ លីម ធានហុក មុនឈ្នះ មេដាយមាស វិទ្យាសាស្រ្ត ពី សហរដ្ឋអាមេរិក

ព័ត៌មានជាតិ & អន្តរជាតិ ៖ ជាមួយនឹងការតាំងចិត្តខ្ពស់ ក្នុងការសិក្សា ពីសំណាក់ យុវសិស្សខ្មែរ លីម ធានហុក ជាលទ្ធផល យុវជនរូបនេះ​ពិតជាទទួលបាននូវភាពជោគជ័យ គួរជាទីមោទនពិត ប្រាកដមែន នៅលើឆាកអន្តរជាតិ ។ បើទោះជាផ្នត់គំនិត  ចម្បង ចង់ ក្លាយជា មេធាវី ល្បីឈ្មោះ យ៉ាងណាក៏ដោយចុះ ប៉ុន្តែស្ថិតនៅក្នុងវ័យ ១៦ ឆ្នាំ យុវសិស្ស  រូបនេះ ដណ្តើមបានមេដាយមាស ជូនជាតិ តាមរយៈកម្មវិធីវិទ្យាសាស្រ្ត អំឡុងខែ មិថុនា នៅ សហរដ្ឋអាមេរិក ។

យុវសិស្ស កម្ពុជា លីម ធានហុក ទទួលបានមេដាយមាស ពី   គម្រោងវិទ្យាសាស្រ្ត ក្នុងចំណោម បេក្ខភាពជាច្រើននាក់ផ្សេងទៀត​មកពី ៦៩ ប្រទេស ជុំវិញ  ពិភពលោក ចូលរួមប្រកួតកម្មវិធី ប្រ លងប្រជែងសមត្ថភាពប្រចាំឆ្នាំ ពោល​ការប្រឡងប្រជែង សរសេរគម្រោង ក្នុងក្របខណ្ឌ សាលា អន្តរជាតិកម្រិតវិទ្យាល័យស្តីពីបរិស្ថាន " Genius Olympiad" នៅក្នុងទីក្រុង ញ៉ូវយ៉ក សហរដ្ឋ អា មេរិក ១៥ ដល់ ១៩ មិថុនា ។

គួរបញ្ជាក់ថា "Genius Olympiad" ត្រូវបានរកឃើញដោយ សាស្រ្តាចារ្យ គីមីវិទ្យា Fehmi Damaci ពីសាកលវិទ្យាល័យរដ្ឋ នៃទីក្រុងញ៉ូវយ៉ក ជាកម្មវិធីប្រកួតប្រជែង  ទៅលើសមត្ថភាព យុវវ័យមក ពីជុំវិញពិភពលោក ទៅលើគំនិតកែច្នៃ ដ៏អស្ចារ្យ ឆ្លើយតបទៅនឹង  ដំណោះស្រាយបញ្ហាបរិស្ថាន

វត្តមាននៅការចួលរួមប្រកួតប្រជែង ពីសំណាក់យុវសិស្ស លីម ធានហុក គេមានដៃគូដ៏ឆ្នើមម្នាក់ ផ្សេងទៀតនោះគឺ យុវសិស្ស ប៉ូច រដ្ឋវិចិត្រ ទាំងពីរនាក់ បាន desing  ឡើង នូវប្រព័ន្ធចម្រោះ ទឹក ស្អាត ដោយប្រើកង់រង្វិល បូមទឹកពីប្រព័ន្ធចម្រុះទឹកស្អាត តាមរយៈ   បច្ចេកវិទ្យា biosand ឈាន ទៅដល់ផលិតផលសម្រេចទឹកស្អាត ដោយពុំចាំបាច់ ប្រើសារជាតិគីមី  និងប្រព័ន្ធផ្គត់ផ្គង់ភ្លើង។ គួរបញ្ជាក់ យុវសិស្ស ធានហុក គឺជាសិស្សវិទ្យាល័យ  ថា្នក់ទី ១០ ពី សាលា Zaman នាទីក្រុង ភ្នំ ពេញ ប្រទេសកម្ពុជា ជាមួយនឹងភាពជោគជ័យទទួល  បាន អាហារូបករណ៍តម្លៃ ៤.០០០ដុល្លារ សិក្សានៅសាលាអន្តរជាតិ ZAMAN អស់រយៈពេល ៤ឆ្នាំមកនេះ ធានហុក បញ្ជាក់ថា ប្រការនេះ ពិតជាជួយសន្សំសំចៃជាខ្លាំង ដល់ការចំណាយពីគ្រួសារ ខ្ញុំបាទពិតជាមានមោទនភាពជាខ្លាំង។

ទន្ទឹមនឹងការផ្តល់បទសម្ភាសន៍ដោយផ្ទាល់ ដល់ VOA Khmer នាទីក្រុង ភ្នំពេញ យុវសិស្ស ធាន ហុក បញ្ជាក់យ៉ាងច្បាស់ថា រូបគេ ពិត   ជាខិតខំ  រៀន សូត្រជាខ្លាំង ជាមួយនឹងការតាំងចិត្តខ្ពស់ ពោល ជារៀងរាល់ថ្ងៃ គេក្រោកពីគេងនៅ   ម៉ោង ៥ និង ៣០ នាទីព្រឹក ។ បន្ទាប់ពីសិក្សាមួយថ្ងៃ ពេញនៅឯសាលារៀន គេត្រូវរំលឹកមេរៀនបន្ថែមទៀត មុនពេលចូលគេង ។

"ខ្ញុំត្រូវរំលឹករាល់មេរៀន   ទាំងអស់ ដែល  បាន  រៀន ពេញមួយថ្ងៃ នៅឯសាលារៀន មិនត្រឹមតែ ប៉ុណ្ណោះខ្ញុំបាទត្រូវធ្វើកិច្ចការផ្ទះទាំងអស់ ដែលជាកាតព្វកិច្ចចាំបាច់ មិនអាចរំលងបាន បន្ថែមពី លើនេះ ត្រូវអានសៀវភៅ ចំណេះដឹងមួយចំនួនផ្សេងទៀត" សម្តីផ្ទាល់ពីយុវជន ធានហុក ។

វ័យ ៤១ ឆ្នាំ អង្គុយកៀកទៅនឹងយុវសិស្ស ធានហុក ស្រ្តីម្នាក់  ដែលអះអាងថា ជាម្តាយ ធានហុក លោកស្រី Kheak Chansokhan អោយដឹងថា លោកស្រីពិត ជា  មានមោទនភាពជាខ្លាំង ចំពោះ កូនប្រុសរបស់លោកស្រី ។ គួររំឮកថា យុវសិស្ស ធានហុក  និង រដ្ឋវិចិត្រ គឺជាយុវសិស្ស ២ នាក់ ក្នុងចំណោម ១៧ នាក់ ពីសាលា Zaman ដែលធ្វើ  ដំណើរដល់ទឹកដី ទីក្រុង ញ៉ូវយ៉ក សហរដ្ឋអា មេរិក ដើម្បីធ្វើការប្រកួតប្រជែង ។ Zaman បានបញ្ជូន   សិស្សចំនួន ១៧នាក់ ទៅចូលរួមប្រកួត ប្រជែងក្នុងនោះ សិស្ស ៩នាក់ បានទទួលមេដាយ ហើយពីរនាក់ទទួលបានមេដាយមាស Za - man បញ្ជាក់ថា ឆ្នាំ  នេះ យុវសិស្សកម្ពុជា ទទួលបានមេដាយច្រើនជាងបណ្តាឆ្នាំកន្លងទៅ។

ការប្រកួតប្រជែង នៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកក្រុមនីមួយៗតម្រូវអោយធ្វើបទបង្ហាញ ជាភាសាអង់គ្លេស រយៈពេល៧នាទីស្តែងចេញពីគំនិតច្នៃប្រឌិតខ្ពស់របស់ខ្លួនជាដំណោះស្រាយ ដ៏អស្ចារ្យស្តីពីបរិស្ថាន ។

ខ្ញុំពិតជាមានមោទនភាពជាទីបំផុត តំណាងអោយក្រុមមកពីកម្ពុជា ចូលរួមប្រកួតទៅនឹងកម្មវិធី ផ្លូវការអន្តរជាតិ និងទទួលបានជោគជ័យ ។ គណៈកម្មការ ធ្វើការវិនិច្ឆ័យ មិនត្រឹមតែ ផលិតផល វិទ្យាសាស្រ្ត  តែប៉ុណ្ណោះ ទេ តែប្រសិទ្ធភាព នៃដំណោះស្រាយជាដើម ក៏ដូចជា គុណភាព នៃការ ធ្វើបទបង្ហាញជាដើម ។ បើទោះបីជាទទួលបាន ជោគជ័យ   មេ ដាយ  មាស ក្រោមប្រធានបទដំ ណោះស្រាយបរិស្ថានក៏ដោយចុះ ក៏យុវជន ធានហុក នៅតែទទួចចង់ធ្វើជាមេធាវី ដដែល ព្រោះ ជាក្តីស្រមៃតាំងពីក្មេង មកម្ល៉េះ ។ ខ្ញុំគិតថា ខ្ញុំមានជំនាញខ្ពស់ក្នុងការនិយាយ ក៏ដូចជាប្រើប្រាស់ ភាសា ដូច្នេះហើយ ទើបខ្ញុំបាទ តែងតែនឹកគិតចង់ធ្វើជាមេធាវី ល្បីឈ្មោះមួយរូប ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ វីអូអេខ្មែរ


Tags: National news local news social news Cambodia Khmer Asia Phnom Penh