CamNews

បច្ចេកវិទ្យា 

Add-on ដែលមិនអាចខ្វះបានចំពោះអ្នកប្រើប្រាស់ Firefox

អត្ថបទដែលនឹងរៀបរាប់ខាងក្រោមនេះនឹងណែនាំលោកអ្នក នូវ 10 add-on ដែលមាន
ផលប្រយោជន៍ពេលដែលលោកអ្នកចូលទៅកាន់គេហទំព័រតាម Firefox ។

1.Evernote

ពេលដែលលោកអ្នកបើកនូវ Website ច្រើន តើលោកអ្នកអាចចងចាំអស់បានដែររឺទេ? តែ
បើមាន Evernote លោកអ្នកនឹងអស់ក្តីបារម្មណ៍ ។ បើនិយាយអោយងាយស្តាប់ Evernote
គឺជាកូនសៀវភៅតូចមួយ នឹងធ្វើការកត់ត្រាទុកនូវអ្វីទាំងអស់ ហើយជានិច្ចជាកាលវាតែង
តែធ្វើអោយលោកអ្នកមិនមានការនឿយណាយឡើយ ។ Evernote អាចធ្វើអោយលោកអ្នក
អាចចងចាំបាន ,រៀបចំ និងធ្វើការបែងចែក ខ្លឹមសារទៅតាម tag,សមកាលកម្មទិន្នន័យ និង
Server ។ Evernote និងគណនីឥតគិតថ្លៃ ផ្តល់អោយ 60MB/ខែ ។ ជាពិសេសលោកអ្នកមាន
ភាពងាយស្រួលជាទីបំផុតដើម្បី Access រាល់ពត៌មានទាំងឡាយ នៅគ្រប់ទីកន្លែង និងគ្រប់
ឧបករណ៍ ដែលមានភ្ជាប់ Internet ។
2.Greasemonkey

លោកអ្នកប្រាកដជាធ្លាប់លឺខ្លះៗហើយអំពី GreaseMonkey អ្នកជំនាញគ្រប់គ្រង script នៅ
លើ Firefox ។ ជាការពិតណាស់ពេលដែល add-on ផ្សេងៗត្រូវផ្អាកដំនើរការនោះគឺជាវេន
របស់ greasemonkey វិញម្តង ។ ជាមួយការផ្លាស់ប្តូរនូវរាល់ប្រយោគ script ,GreaseMonkey
នឹងជួយលោកអ្នកអាចធ្វើបាន ដោយមិននឹកស្មានដល់ ។

GreaseMonkey ប្រៀបបានជាបណ្ណាល័យមួយយ៉ាងធំ ដែលមាន ប្រយោគ script ,កូដ ជា
ច្រើនដែល សហគមន៍ Internet បានសរសេរទុកស្រាប់ ដើម្បីសំរាប់តំរូវការផ្សេងៗ ។ និង
មានគុណប្រយោជន៍ផ្សេងជាច្រើនទៀត ។
3.Xmarks

ប្រសិនជាលោកអ្នកធ្វើការផ្ទេរពី iPhone ទៅ laptop រួចបន្តទៅ កុំព្យូទ័រលើតុ ,Xmarks គឺជា
ជំនួយការដ៏ជំនាញ ។ ប្រយោជន៍ នឹងត្រូវ សមកាលកម្ម bookmark ទាំងអស់ និង password
ទៅកាន់ Server ។ ពេលនោះលោកអ្នកអាចប្រើ Firefox បាននៅលើឧបករណ៍ផ្សេងគា្នដែល
មាន bookmark តែមួយដោយមិនតំរូវអោយលោកអ្នកធ្វើកំណត់សំគាល់ចំពោះ website
ជាការពេញចិត្តនោះឡើយ ។
4.Speed Dial

នាំបទភ្លេងពី Opera ចូលមកកាន់ Firefox គឺជាទិសដៅយ៉ាងសំខាន់របស់ Speed Dial ។ ប្រសិនបើជារៀងរាល់ថ្ងៃ អ្នកចូលមើល website ដោយទៀងទាត់ អ្នកគួរប្រើ add-on ដូចជា
Speed Dial ។ ងាយស្រួលបំផុតគ្រាន់តែវាយឈ្មោះ Website ,Speed Dial និងធ្វើការដោយ
ស្វ័យប្រវត្តិ និង load នូវ Website ទាំងនោះក្នុងរូបភាពជា thumbnail ដែលផ្តល់ភាពងាយ
ស្រួលក្នុងការ Access ជាង ។
5.Read It Later

លោកអ្នកបំរុងនឹងធ្វើដំនើរតាមយន្តហោះ រឺ ក៏ធ្វើដំនើរទៅកាន់ទីតំបន់ដែលគ្មានសេវា
Internet ,Read It Later នឹងធ្វើការរក្សាទុកជំនួសលោកអ្នក ដោយគ្រាន់តែយក Mouse ចុច
លើ នោះ add-on នឹងធ្វើការរក្សារទុកទាំងស្រុងនូវទំព័រ website ដែលលោកអ្នកកំពុងអាន,
ក្រោមមកពេលដែលមិនមាន Internet លោកអ្នកនៅតែអាចចូលទៅកាន់គេហទំព័រនោះ
បានដដែល ។
6.Easy YouTube Video Downloader

Easy YouTube Video Downloader គឺជា add-on ដែលមានអត្ថប្រយោជន៍សំរាប់លោកអ្នក
ទាញយក Clip ពី Youtube ។ បន្ទាប់ពី Install រួចរាល់ ចូរធ្វើការជ្រើសរើស clip ដែលជាការ
ពេញចិត្ត ,Easy YouTube Video Downloader នឹងធ្វើការបង្ហើយផ្នែកដែលនៅសេសសល់ ។
7.Awesome Screenshot

ប្រសិនជាលោកអ្នកចង់ថតរូបលើ website, Awesome Screenshot នឹងជួយលោកអ្នកបាន។
Awesome Screenshot អាចថតរូបទាំងស្រុង រឺក៏ផ្នែកណាមួយនៅលើ website ជាពិសេស,
មិនតែប៉ុណ្ណោះ Awesome Screenshot ក៏អនុញ្ញាត អោយលោកអ្នកអាចធ្វើការកែប្រែ(Edit)
រូបភាពបានទៀតផង ។
8.Ghostery

នៅពេលដែលលោកអ្នកចូលទៅកាន់ website ផ្សេងៗ មិនដឹងថាមានសត្រូវប៉ុន្មាននាក់
កំពុងតែធ្វើការតាមដានលោកអ្នក ,ហើយដើម្បីចៀសវាងការតាមដាន់នេះលោកអ្នកគួរតែ
ប្រើ Ghostery ។ Ghostery នឹងជួយលោកអ្នកបានពីការតាមដានទាំងឡាយរបស់ជន
អាក្រក់ទាំងនោះ ។
9.NoScript

ការវាយលុកនៅលើ បណ្តាញអាចមានប្រយោជន៍នៅលើ Java និង Flash ដើម្បីជាការតាម
ដាន និង បង្កអោយមានការខូចខាតប្រព័ន្ធតាមរយៈ Browser ។ នៅក្នុងករណីនេះ NoScript
នឹងធ្វើការ block កូដទាំងឡាយរបស់ Java និង Flash ជំនួសអោយអ្នកប្រើប្រាស់។ ពេលនេះ
មានតែ website ដែលមានទំនុកចិត្តពីសំណាក់ម្ចាស់អ្នកប្រើប្រាស់ប៉ុណ្ណោះ ត្រូវបាន NoScript ដកចេញពីបញ្ជីwebsite សង្ស័យ ។
10.Adblock Plus

ពេលដែលលោកអ្នកចូលទៅកាន់គេហទំព័រផ្សេងៗ តែងតែមានផ្លាកផ្សាយពាណិជ្ជកម្ម
ជាច្រើនបានលេចឡើង ដែលធ្វើអោយលោកអ្នកមានការធុញទ្រាន់ ។ Adblock Plus នឹង
ជួយលោកអ្នកអោយចៀសផុតបានពីអ្វីដែលបានរៀបរាប់ខាងលើ ហើយចាប់ពីពេលនោះ
ផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយ នឹងត្រូវបាត់ស្រមោលពីមុខរបស់លោកអ្នក ។

(ពី PLHX)
រដ្ឋា

Tags: