CamNews

យល់ដឹង 

ហេតុអ្វីបាន ជាមនុស្សខ្លះ លង់លក់ដល់ ហៀរទឹកមាត់?

មនុស្សខ្លះយល់ថា មានតែកូនក្មេងទេ ទើបគេងហៀរទឹកមាត់ ឯមនុស្សធំ ពុំអាចគេងហៀរ ទឹកមាត់បានទេ។ តើការយល់នេះត្រឹមត្រូវដែរឬទេ? តាមការពិត មិនថាចាស់ មិនថាក្មេង សុទ្ធតែអាចគេង ដល់ថ្នាក់ហៀរទឹកមាត់ទាំងអស់។

នៅក្នុងប្រអប់មាត់មនុស្សយើងម្នាក់ៗ តែងតែមានទឹកមាត់ហៀរជ្រាបចេញជាអចិន្រ្តៃយ៍ សម្រាប់ផ្សើមបំពង់ក តែទោះជាយ៉ាងណាក្តី ក៏យើងម្នាក់ៗមិនឃើញហៀរទឹកមាត់ ចេញមក ក្រៅដែរ ព្រោះយើងបានលេប ចូលទៅក្នុងពោះដោយស្វ័យប្រវត្តិទៅហើយ។

ជាមួយគ្នានេះដែរ នៅពេលគេងលក់ សាច់ដុំទាំងអស់នៅក្នុងសារពាង្គកាយលែងមានចលនា  ខួរក្បាលត្រូវ បានសម្រាក ទិដ្ឋភាពជុំវិញខ្លួន ត្រូវបានបំភ្លេចចោលអស់ ដូច្នេះចលនាលេប ទឹកមាត់ ក៏លែងប្រព្រឹត្ត ជាហេតុងាយនឹងបានបណ្តាលឲ្យហៀរទឹកមាត់ ចេញមក ក្រៅដោយឯកឯង។

ក៏ប៉ុន្តែពុំមែនម្នាក់ៗសុទ្ធតែហៀរទឹកមាត់ទាំងអស់គ្នានោះទេ ព្រោះនៅពេលគេងលក់ អ្នកខ្លះ ពុំសូវមាន ទឹកមាត់ចេញមកក្រៅនោះទេ។ មួយវិញទៀត ដោយបបូរមាត់បិទជិតទៀត នោះទឹកមាត់មិនអាច ហៀរចេញមកក្រៅបានទេ។

ដោយឡែក ប្រសិនបើពេលថ្ងៃ អ្នកធ្វើការច្រើន ឬលេងល្បែងច្រើន បណ្តាលឲ្យអ្នកហត់ នឿយ អស់កម្លាំង ធ្វើឲ្យអ្នកគេងលក់ស្កប់ស្កល់ ហើយបបូរមាត់របស់អ្នក មិនអាចបិទ ជិតបានទេ ដែលធ្វើឲ្យទឹកមាត់ងាយ នឹងហៀរចេញមកក្រៅ។ ម្យ៉ាងវិញទៀត ប្រសិនបើ អ្នកគេងដកដង្ហើមតាមមាត់ នោះក៏អាចធ្វើឲ្យ ទឹកមាត់ហៀរចេញមកក្រៅផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh