NokiaC2-02 ដាក់បានស៊ីម1
អ្នកប្រើប្រាស់នឹងបានរីករាយជាមួយនឹងការលេងអ៊ិនធឺណិតល្បឿនលឿនការប្រើប្រាស់
ផែនទីថ្មីការបញ្ជាទូរស័ព្ទដោយចុចលើប៊ូតុងឬថាច់លើអេក្រង់(Touch)និងទទួលបាន
អត្ថប្រយោជន៍ដ៏ល្អបំផុតពីប្រព័ន្ធទូរស័ព្ទ
ដំណើរNokiaឆ្ពោះទៅមុខនៃការអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួន
� ប្តេជ្ញាចិត្តចេញលក់ Nokia ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows Phone
នៅមុនដំណាច់ឆ្នាំនេះ
� ប្រកាសចេញលក់ទូរស័ព្ទដៃដំណើរការលើប្រព័ន្ធប្រតិបត្តិការ Series 40
ដែលមាន browser និង maps ទំនើបចំនួនបីម៉ូដែលបន្ថែមទៀត
� កំណត់ថាខែកក្កដាគឺជាជាពេលវេលានៃការចាប់ផ្តើមផ្តល់ជូនអ្នកប្រើប្រាស់នូវប្រព័ន្ធ
ប្រតិបត្តិការថ្មីឈ្មោះ Symbian Anna
� បង្ហើបឱ្យដឹងពីផែនការបញ្ចេញទូរស័ព្ទដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Symbian
ចំនួន ១០ ម៉ូដែល ថែមទៀតក្នុងអំឡុងពេល ១២ ខែខាងមុខនេះ
� បើកវាំងននបង្ហាញទូរស័ព្ទស្មាតហ្វូន Nokia N9
� ប្រកាសអំពីការជួយជ្រោមជ្រែងជាបន្តបន្ទាប់ទៀតចំពោះប្រព័ន្ធប្រតិបត្តិការ Qt ដើម្បីសម្រចគោលដៅ យុទ្ធសាស្រ្ត �next billion� របស់ខ្លួន
សឹង្ហបុរី ២១ មិថុនា ២០១១ ថ្ងៃនេះក្រុមហ៊ុនNokiaបានបញ្ចេញទូរស័ព្ទដៃថ្មីបីម៉ូដែលបន្ថែមទៀត
គឺNokia C2-02, Nokia C2-03 និង Nokia C2-06។
លោកស្រី ម៉ារី ម៉ាក់ដូវ៉ែល នាយកគ្រប់គ្រងលើផ្នែកទូរស័ព្ទដៃ Nokia បានមានប្រសាសន៍ថា ៖
��ទូរស័ព្ទទាំងបី ម៉ូដែលនេះ ផ្តល់លទ្ធភាពជូនអ្នកប្រើប្រាស់ឱ្យចូលទៅប្រើប្រាស់អ៊ិនធឺណិត ផែនទី អ៊ីមែល គ្មានគូប្រៀបនៅក្នុង ទីផ្សារនាពេលបច្ចុប្បន្ននេះ។ ដោយមានផ្តល់នូវជម្រើសក្នុងការបញ្ជាទូរស័ព្ទដូចជាវាយលើប៊ូតុង ឬ ថាច់លើអេក្រង់ (Touch) យើងបានបង្កភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្តល់ជូនក្នុងតម្លៃដ៏ល្អជាទីបំផុតជូនអ្នកប្រើប្រាស់ ទាំងទូរស័ព្ទដៃស៊ីមមួយ និងទូរស័ព្ទដៃស៊ីមពីរ ��។
ផែនទីនិងអ្វីៗជាច្រើនទៀតNokia C2-03 គឺជាទូរស័ព្ទស៊ីមពីរម៉ូដែលទីបីបន្ទាប់ពីNokia X1-01
និង Nokia C2-00 ដែលសុទ្ធសឹងតែមាន លក្ខណៈល្អប្លែកពីគេ។ លក្ខណៈល្អប្លែកពីគេទាំងនោះរួមមានដូចជា ៖ អ្នកប្រើប្រាស់អាចកំណត់លក្ខខណ្ឌនៃការ
ប្រើប្រាស់ផ្សេងៗលើស៊ីមកាតរហូតដល់ទៅ ៥ ស៊ីមកាត និងអាចប្តួរស៊ីមកាតបានលឿន
និងងាយស្រួល ដោយពុំចាំបាច់ដកថ្មចេញពីទូរស័ព្ទ ឬបិទបើកទូរស័ព្ទ។ Nokia C2-02 គឺជាទូរស័ព្ទដៃស៊ីមមួយ ដែលមាន អ៊ិនធឺណិត ផែនទី អ៊ីមែល ឈែត (Chat) ដូចគ្នា។ ចំណែកឯទូរស័ព្ទដៃ Nokia C2-06 មានពណ៌ឆើតឆាយជាច្រើនសម្រាប់ជ្រើសរើស។
ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Series 40 ទូរស័ព្ទទាំងនេះមានភ្ជាប់ផែនទី (Nokia Map) មកជាមួយស្រាប់ ដែលជាផែនទីនៅក្នុងប្រទេសលោកអ្នកនិងដែលមានចំណុចគោលដៅ
ជាទីចាប់អារម្មណ៍ (Place of interests) ផ្សេងៗ។ នេះបានសេចក្តីថា អ្នកប្រើប្រាស់អាចមើលផែនទី និងផ្លូវទៅកាន់គោលដៅដោយពុំចាំបាច់ភ្ជាប់អ៊ិនធឺណិតដូច្នេះវាចូលរួមចំណែកសន្សំសំចៃ
ជូនអ្នកប្រើប្រាស់ ដោយពុំចាំបាច់ចំណាយទៅលើការទាញយក (Download)ភ្ជាប់អ៊ិនធឺណិតតាម
រយៈក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទឡើយ។
Nokia C3-03 ដាក់បានស៊ីម2
អ៊ិនធឺណិតសម្រាប់ទាំងអស់គ្នាទូរស័ព្ទទាំងបីម៉ូដែលនេះផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍
ភ្ជាប់អ៊ិនធឺណែតដ៏អស្ចារ្យ តាមរយៈបច្ចេកវិទ្យា បង្រួមទំហំទិន្នន័យ (Data Compression Technology)
ពីNokia ឱ្យឈ្មោះថា Nokia Browser។ វាគឺជាបច្ច័យដ៏សំខាន់មួយក្នុងការចូលរួមជួយកាត់
បន្ថយចំណាយលើអ៊ិនធឺណែត និងបង្កើនល្បឿននៃការទាញយកទិន្នន័យ ដែលជាបំណងប្រាថ្នារបស់អ្នកប្រើប្រាស់ផង និងក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទផង។ ដោយអាចកំណត់បាននូវទំព័រដំបូងនៃ Browser ដូច្នេះអ្នកប្រើប្រាស់អាចចូលទៅមើលអ្វីៗ
ដែលពាក់ព័ន្ធនឹងពួកគេបានលឿន និងចូលទៅ បើកទំព័រដែលពួកគេចូលទៅបើកមើលជា
ញឹកញាប់ឬទំព័រដែលពួកគេទើបបានបើកមើលរួចថ្មីៗ។
លោកស្រី ម៉ារី ម៉ាក់ដូវ៉ែល បានបន្តទៀតថា ៖ �� យើងមានបំណងបង្កឱ្យមានភាពងាយស្រួល ភាពរហ័សទាន់ ចិត្ត និងចំណាយតិច ក្នុងការចូលទៅក្នុង Web។ ជាមួយនឹងបច្ចេកវិទ្យា Nokia Browser គឺអ្នកប្រើប្រាស់ ជា ពិសេសអ្នកដែលប្រើប្រាស់អ៊ិនធឺណិតចល័តជាលើកដំបូងអាចរកព័ត៌មានដែល
ពួកគេត្រូវការបានរហ័សទាន់ ចិត្ត �� ។
សូមបញ្ជាក់ថា ទូរស័ព្ទទាំងបីម៉ូដែលខាងលើ មានវិទ្យុ FM, Media Player និង Memoryដែលអាច បន្ថែមរហូត ដល់ ៣២ ជីហ្កាបៃត៍ ដែលបង្កលក្ខណៈឱ្យអ្នកប្រើប្រាស់ទុករូបថតបានរាប់ពាន់ប៉ុស្តិ៍ វីដេអូខ្លីរាប់ពាន់គ្លីប និង ចម្រៀងរាប់ពាន់បទ។
តម្លៃប្រហាក់ប្រហែលលក់នៅលើទីផ្សារគឺ ៧៥ អឺរ៉ូ សម្រាប់ទូរស័ព្ទ Nokia C2-02 និង Nokia C2-03 និង ៨០ អឺរ៉ូ សម្រាប់ទូរស័ព្ទ Nokia C2-06។ ផលិតផលទាំងនេះបានត្រូវរំពឹងថា នឹងមានដាក់លក់នៅលើទីផ្សារនៅចុង ត្រីមាសទីបីនៃឆ្នាំ ២០១១ ដ៏ខ្លីខាងមុខនេះ។
Nokia C2-06ដាក់បានស៊ីម2
ក្នុងផ្នែកទូរស័ព្ទដៃ ថ្ងៃនេះក្រុមហ៊ុន Nokia បានប្រកាសចេញលក់ទូរស័ព្ទម៉ូដែលតំលៃទាប
ប្រកបដោយសមត្ថភាពខ្ពស់ចំនួនបីម៉ូដែលគឺ Nokia C2-02, Nokia C2-03, និង Nokia C2-06 ដែលមានទាំងស៊ីមកាតមួយ និងស៊ីមកាតពីរទុកជូនអ្នកប្រើ ប្រាស់ជ្រើសរើសតាមត្រូវការ។ ទូរស័ព្ទទាំងបីម៉ូដែលនេះ មានលក្ខណពិសេសជាច្រើនដែលក្នុងនោះមានដូចជា អ៊ិនធឺណិតដែលដំណើរការលឿន ផែនទី Update ថ្មី និងមានជម្រើស Touch និងមាន Key សម្រាប់ចុចជាដើម។ជាមួយគ្នានេះដែរ Nokia ក៏បានបញ្ជាក់ពីជំហរប្តេជ្ញាជាថ្មីចំពោះប្រព័ន្ធប្រតិបត្តិការរបស់ខ្លួននាពេលបច្ចុប្បន្នគឺ Symbian។ ក្នុងខែកក្កដាដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Nokia នឹងចេញលក់ផលិតផល Nokia N8, Nokia E7, Nokia C7, និង Nokia C6-01 ថ្មីដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Symbian Anna ដែលទើបបាន Update ថ្មីពី Symbian^3 និងដែលទទួលបានកែលម្អជាច្រើន។ នៅមុនដំណាច់ខែសីហា អ្នកប្រើប្រាស់ស្មាតហ្វូន Nokia ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Symbian^3 ក៏អាច Upgrade កម្មវិធីស្មាតហ្វូនរបស់ខ្លួនឡើងទៅ Symbian Anna បានដែរ។ លើសពីនេះ ក្នុងអំឡុងពេល ១២ ខែខាងមុខនេះ Nokia មានផែនការចេញលក់ស្មាតហ្វូនដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Symbian Anna ចំនួន ១០ ម៉ូដែលបន្ថែមទៀត។
ដោយ ខេមរៈ