CamNews

រថយន្ត 

លេចចេញរូបរាងហើយ​ផលិតផល Toyota​ ដែលពេញនិយមខ្លាំងនៅកម្ពុជា​ នោះគឺ Prius C ស៊េរីឆ្នាំ ២០១៥

យានយន្ដ ៖ ក្រុមហ៊ុន តូយូតា បានលើកយកមកបង្ហាញនូវ ស៊េរីថ្មី ម៉ូដែលចាស់​ ដែលកន្លងមក ធ្លាប់បាន​ទទួលការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ ហើយថែមទាំងពេញនិយម ខ្លាំងលើម៉ូដែលរថយន្ដដែល​ប្រើប្រព័ន្ធហាយប្រ៊ីត នោះគឺ ម៉ូដែល Prius C ស៊េរីឆ្នាំ ២០១៥ ។ 

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែល ក្រុមហ៊ុន​ តូយូតា បានសម្រេច​សម្មិទ្ធផល របស់ក្រុមជា​ច្រើនម៉ូដែល ក្នុងនោះក៏មាន ម៉ូដែល Prius C កន្លងមកធ្លាប់វាយលុកទីផ្សារមិនអន់ប៉ុន្មានទេ​ កាលពីឆ្នាំ ២០១២ រហូតមកទល់ពេលបច្ចុប្បន្ន ។ សម្រាប់ស៊េរីថ្មីដែលត្រៀមខ្លួនលើកយកមក​បង្ហាញ​សម្រាប់ឆ្នាំ​ ២០១៥ នេះ គឺថាក្រុមហ៊ុន​ បានកាន់តែបន្ថែមភាពវៃឆ្លាត ទំនើប និង ប្រណិតជាមួយគុណភាព ដ៏ល្អ​ សម្រាប់ ជំនាន់ថ្មី ។ ទន្ទឹមនិងការលើកឡើងដូច្នោះ ក្រុមហ៊ុន​មិនជាបានលើកឡើងច្រើននោះទេ ពោល​ ​គ្រាន់តែងចង់បង្ហាញថា ការរចនាម៉ូតសម្រាប់ស៊េរីឆ្នាំ ២០១៥ នេះ​នឹង ធ្វើឲ្យអ្នកប្លែកភ្នែក ហើយ មានអារម្មណ៍ថា គ្រប់យ៉ាងនៃ​រូបរាងរបស់ រថយន្ដមានការផ្លាស់ប្ដូរស្ទើរតែទាំងស្រុង​ ជាពិសេស​ ត្រង់ចំណុច​​​ផ្នែកខាងមុខ ទាំងក្នុងនិង ក្រៅតែម្ដង ។ 

សម្រាប់សមាសភាពម៉ាស៊ីន ដែលកន្លងមករថយន្ដម៉ូដែលនេះ មានភាពទំនើបជាងគេលើ ប្រព័ន្ធ​ហា​យ​ប្រ៊ីត​ តែក្រៅពីការប្រើប្រព័ន្ធនេះទៅ Prius C ស៊េរី ២០១៥ នេះ ត្រូវបានក្រុមហ៊ុន​បំពាក់មកនូវជាមួយកម្លាំង ម៉ាស៊ីនចំនួន ៤ ម៉ាស៊ីន ត្រូវខ្នាតរង្វាស់ ១.៥ liter ស្មើនិងទំហំកម្លាំង​ ៩៩​ សេះ ដែលប្រើគួបនិង ប្រអប់​លេខ​​ e-CVT អាចរត់បានល្បឿនលឿនបំផុតដល់ទៅ ១៦៨ គ.ម/មួយម៉ោង ។ រីឯតម្លៃវិញគឺ ត្រឹម​តែ ១៩៥៤០ ដុល្លារ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: Vehicle 2015 Toyota Prius