Rogue One អាចប្រហែលជាចេញកាលពីប៉ុន្មានខែមុន ប៉ុន្តែ Industrial Light and Magic ទើបតែចេញផ្សាយនូវខ្សែវីដេអូថ្មីមួយ ដែលបង្ហាញពីរបៀបដែលក្រុមការងារក្រោយរបស់ផលិតកម្ម បានប្រើជាពិសេសដើម្បីបង្កើតភាពយន្ដអវកាសដ៏អស្ចារ្យនៅតាមទីក្រុង និងតួអង្គ។
ក្រុមហ៊ុននេះបានចេញផ្សាយនូវវីដេអូពិសេសពីរនៅដើមឆ្នាំនេះ ដែលទីមួយបង្ហាញពីDeath Star blowing up planets និងមួយផ្សេងទៀតគឺ Scarif space battle ។ វីដេអូថ្មីនេះបង្ហាញពីការងារដ៏ច្រើនដែលធ្វើឱ្យស្ទូឌីយោទទួលបានពានរង្វាន់ Academy Award ។
ខណៈពេលដែលខ្សែភាពយន្ត Star Wars របស់ Disney បានដាក់ការផ្តោតសំខាន់កាន់តែខ្លាំងទៅលើភាពពិតនិងជាងបីរឿងមុនក្តី ក៏នៅតែពឹងបច្ចេកវិជ្ជាកុំព្យូទ័រ 3D ជាច្រើនក្នុងប្លង់ថតនីមួយៗ។ ការបង្វិលទីក្រុងដូចជា Jedha City និងផ្ទៃដ៏ធំនៃឆ្នេរសមុទ្រ Imperial ត្រូវបានបង្កើតឡើងដោយឌីជីថល ខណៈ ដែលសំណុំរូបរាង មួយចំនួនដូចជាការរចនាផ្នែកខាងក្នុង Scarif Citadel បានបង្កើតឡើងដោយក្រុមការងារឌីជីថល។ ឈុតវីដេអូនេះក៏គូសបញ្ជាក់ពីការងារមួយចំនួនដែលត្រូវកាត់យកឈុត Peter Cushing ក្នុងរឿង Star Wars: A New Hope(1977) មកបង្ហាញជាថ្មីដោយបូកបន្ថែមផ្នែកខ្លះដោយជំនួយពី ក្រុមការងារឌីជីថល ៕
ប្រភព និង ប្រែសម្រួលពី៖ theverge