១. មើលសញ្ញាបង្ហាញប្រាប់របស់នាង៖ ប្រសិនបើនាងមើលទៅទំនងជាឈឺចាប់ ចូរអ្នកបង្អន់ល្បឿន ហើយដកថយបន្តិច។ ការសំឡឹងមើលសញ្ញាបញ្ជាក់ ការឈឺចាប់របស់នាង គឺជាវិធីដ៏ងាយស្រួលបំផុត ក្នុងការស្វែងយល់ ថាតើនាងទទួលបាន ភាពស្រណុកសុខស្រួល ពីការរួមភេទ ឬគ្រាន់តែទ្រាំ ដើម្បីបង្គាប់ចិត្ដអ្នក។
២. សម្រេចកាមដោយប្រើដៃ៖ ចូរសម្រេចកាមដោយប្រើដៃ ក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលជួបគូណាត់របស់អ្នក ឬមុនពេលអ្នកទៅជិតដិតស្និទ្ធស្នាល ជាមួយគូស្នេហ៍នារីរបស់អ្នក ដើម្បីរួមភេទ។ ការទប់អារម្មណ៍កុំឱ្យរំភើប ចំពោះតម្រេកផ្លូវភេទ អាចជួយការពារអ្នក ពីការបាញ់ចេញទឹកកាម ចូលទៅក្នុងទ្វារមាសរបស់នាង ឆាប់រហ័ស នៅពេលអ្នកស៊កលិង្គ ក្នុងទ្វារមាសរបស់នាង។ ប៉ុន្ដែអ្នកត្រូវឱ្យប្រាកដថា អ្នកបានប្រើស្រោមអនាម័យ ក្នុងអំឡុងពេលរួមភេទ ពីព្រោះចំនួនតិចតួចនៃមេជីវិតរបស់អ្នក អាចធ្វើឱ្យគូស្នេហ៍របស់អ្នក មានផ្ទៃពោះ។
៣. ចូរកុំវាយលុកតក់ក្រហល់ពេក៖ ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស ដោយតក់ក្រហល់ពេក អាចមានបញ្ហាកើតឡើង ។ អារម្មណ៍ស្រើបស្រាល និងភាពត្រេកត្រអាល លើសលប់ពេក អាចរុញច្រានអ្នក ឱ្យផ្ទុះបាញ់ចេញទឹកកាមយ៉ាងឆាប់រហ័ស ឬអ្នកអាចអស់កម្លាំងខ្លាំង ដោយសារអារម្មណ៍ស្រើបស្រាល និងភាពត្រេកត្រអាល លើសលប់ពេកនោះ។ ចូរប្រលោមនៅក្នុងការបបោសអង្អែល មុនពេលរួមភេទយ៉ាងតិចឱ្យបាន ១៥នាទី ឬយូរជាង ១៥នាទី មុនពេលអ្នកស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាសរបស់នាង ។ ធ្វើដូចនេះចិត្ដរបស់អ្នក និងអាអូនតូចរបស់អ្នក អាចទទួលភាពកក់ក្ដៅយ៉ាងសន្សឹមៗ ឆ្ពោះទៅកាន់ឈុតឆាករួមភេទ។
៤. ចូរផ្អាកការវាយលុក ប្រសិនបើអ្នកជិតបាញ់ចេញទឹកកាម៖ ក្នុងអំឡុងពេលរួមភេទគ្រាដំបូង អ្នកងាយនឹងបាត់ ការគ្រប់គ្រងអារម្មណ៍ខ្លាំងណាស់។ នៅពេលបញ្ហានោះកើតឡើង ចូរបញ្ឈប់ចលនាចង្កេះរបស់អ្នក ហើយដកដង្ហើមវែងៗ ដកចិត្ដរបស់អ្នក ដោយការថើបនាង ខណៈពេលអាអូនតូចរបស់អ្នក កំពុងពួនសម្ងំ ក្នុងទ្វារមាសរបស់នាង។
៥. រអិលលិង្គចេញពីទ្វារមាស៖ អ្នកតែម្នាក់ ឬទាំងពីរនាក់ អាចមានចលនាត្រគាកយ៉ាងសន្ធឹក ហើយចលនានោះ អាចបណ្ដាលឱ្យអាអូនតូចរបស់អ្នក រអិលចេញពីទ្វារមាស ជាញឹកញាប់។ចូរធ្វើចលនាវាយលុករបស់អ្នកសន្សឹមៗ ហើយព្យាយាម ធ្វើចលនារាងកាយរបស់អ្នក នៅក្នុងចង្វាក់មួយៗ ទាំងអស់គ្នា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង