យានយន្ដ៖ កំពូលរថយន្ដដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក ម៉ូដែល Lamborghini Aventador មួយគ្រឿងត្រូវបានម្ចាស់របស់ខ្លួន ប្រកាសដាក់លក់ក្នុងតម្លៃទាបស្ទើតែ ៣៥%នៃតម្លៃដើម ដោយឡែកតាមការបង្ហាញពីតម្លៃរបស់រថយន្ដថ្មី គឺមិនក្រោម ៣៥០០០០ ដុល្លារនោះទេ។
ម៉ូដែល Lamborghini Aventador គឺជារថយន្ដម៉ូត របស់ក្រុមហ៊ុនផលិតរថយន្ដ Lamborghini ប្រទេសអ៊ីតាលី ហើយរាល់គម្រោងទីផ្សាររថយន្ដផលិតផលក្រុមហ៊ុននេះ គឺមានតម្លៃមិនទាបនោះទេ តួយ៉ាងដូចជាម៉ូដែល មួយនេះជាដើម ដែលមានតម្លៃថ្មីគឺដល់ទៅ ៤០០០០០ ដុល្លារ តែបែជាមកលក់នៅត្រឹមតែ ១០០០០០ ដុល្លារទៅវិញ។ ជាក់ច្បាស់ណាស់ថា ម៉ូដែល Lamborghini Aventador ដែលបានបង្ហាញជាមួយនឹងតម្លៃទាប ដោយមិននឹកស្មានដល់នេះ គឺដោយសាមានលក្ខណៈខូចខាតច្រើន រូបរាងទាំងមូលស្ទើរតែលែងស្គាល់ជាប្រភេទរថយន្ដអ្វីទៅហើយ ចំណែកប្រព័ន្ធការពារ និងបរិក្ខាទំនើប បំពាក់ទាំងក្នុងទាំងក្រៅ ក៏មានសភាពទ្រុឌទ្រោមទៅហើយដែរ ។ តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ទីផ្សារ Aventador ដ៏ចាស់ជោរាគ្រឿងនេះ ក៏ត្រូវបាន អ្នកជំនួញជនជាតិអារ៉ាប់ម្នាក់ទិញយក ទៅហើយដែរជាមួយតម្លៃ ១០០០០០ ដុល្លារ ដោយផ្អែកលើទស្សនៈរបស់គាត់ថា គាត់នឹងកែប្រែច្នៃឡើងស៊េរី ឲ្យកាន់ទំនើប នឹងថ្មីដូចគំរូរដើម។
ប្រភពគេហទំព័រ carscoops បានឲ្យដឹងថា សមាសភាពរបស់រថយន្ដប្រើកម្លាំង ដល់ទៅ១២ ម៉ាស៊ីន ខ្នាតរង្វាស់ ៦.៥ liter នឹងបង្កើតថាមពល ៧០០ សេះ ដែលអាចរត់បានល្បឿនមធ្យមគឺ ១០០ គ.ម/ម៉ ហើយល្បឿនលឿនបំផុតគឺ ៣៥០ គ.ម/ម៉។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops