CamNews

រថយន្ត 

ក្រុមហ៊ុន Honda ប្រចាំនៅកាណាដា ចាប់ផ្ដើមផលិតម៉ូដែល Honda Civic 2016 ហើយ

យានយន្ដ៖ ក្រុមហ៊ុន ផលិតរយន្ដ Honda បណ្ដាញខាសារប្រចាំនៅ ប្រទេស កាណាដា បានចាប់ផ្ដើមដំណើរការផលិត ម៉ូដែល Honda Civic Sedan​ 2016 ក្រោមគម្រោងទីផ្សារដែលបានកំណត់ថា នឹងពង្រីកឲ្យបានយ៉ាងឆាប់រហ័សបំផុត ក្នុងខែវិច្ឆិការខាងមុខ ស្របពេលដែល ម៉ូដែលមួយនេះស្ថិតក្នុងជំនាន់ទី ១០ កំពុងតែត្រូវបានពិភាក្សា​ ដោយក្រុមហ៊ុនថាជា​ គម្រោងមហិច្ឆិតាកកើតឡើងវិញ នៃប្រវត្ដិសាស្រ្ដ ៤០ ឆ្នាំរបស់ម៉ូដែល​ Civic ។ 

ដោយសារតែមានការដឹកនាំយ៉ាងធំពីគម្រោងក្រុមហ៊ុនទាំងអស់ សម្រាប់ម៉ូដែល Honda Civic Sedan​ 2016 នេះ ក្រុមហ៊ុន​ Honda ប្រចាំនៅប្រទេស កាណាដា (HCM) ក៏នឹងមិនត្រូវបានក្លាយទៅជាក្រុមហ៊ុន ដ៏ធំលំដាប់ថ្នាក់​លេខ​១ ផងដែរ ដែលផលិត ម៉ូដែលHonda Civic Sedan​ 2016 ប៉ុន្ដែទោះជាយ៉ាងណា វាគ្រាន់តែជាជំហ៊ាន ដំបូងនៃការឆ្លើយតប​ ដំបូងបង្អស់ទៅនឹង បណ្ដាសាខាក្រុមហ៊ុន ផ្សេងទៀត ដែលផ្ដោតសំខាន់ នៃផលិត​ដូចគ្នា។ 

ក្រុមហ៊ុន Honda ថ្មីៗនេះ បានលាតត្រដាងពីគម្រោងទឹកប្រាក់ដែលត្រូវចំណាដល់ទៅ ៨៥៧ លានដុល្លារ សម្រាប់គម្រោង ៣ឆ្នាំនៃការដំណើការណ៍លើសំភារៈផលិត ក្នុងរោងចក្រនៅលើទឹដី Alliston ក្នុង ប្រទេសកាណាដា ។ 2016 Civic Sedan គឺជាម៉ូដែលទទួលបានការគាំទ្រ និងលក់ដាច់ខ្លាំងក្នុងទីផ្សារ អាមេរិក ខាង​ជើង ស្របពេលគម្រោងបន្ទាប់ ក្រុមហ៊ុន ចង់បង្កើតរោងចក្រថ្មីមួយទៀត នៅ Greensburg, Indiana ។ 

រយៈពេលកន្លងមកក្រុមហ៊ុន Honda ក្នុងទឹកដី អាមេរិកខាង​ជើង ផលិតបានដល់ទៅ ៩ លានគ្រឿង ត្រឹមឆ្នាំ ១៩៨៦ ហើយគម្រោងថ្មីទៀត ក្នុងទឹកដីកាណាដា កាន់តែបង្កើតការផលិត​ ថែមឲ្យកាន់តែមានច្រើន ក្នុងទីផ្សារប្រកួតប្រជែង។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Carscoop 


Tags: vehicle 2016 Honda Civic