(ចំណេះដឹង)៖ ស៊ុតមាន់គឺជាអាហារ ដែលប្រជាជនខ្មែរ និយមយកធ្វើម្ហូបជាទីបំផុត ដូចជាយកមកចៀន ឬស្ងោរជាដើម។
បើនិយាយពីរឿង ស្ងោរពងមាន់ នរណាក៏ចេះស្ងោរដែរ ប៉ុន្តែវិធីស្ងោរពងមាន់ ឲ្យមានរស់ជាតិឆ្ងាញ់ ពុំមែននរណាក៏ចេះវិធីនោះឡើយ វិធីស្ងោរស៊ុតឲ្យឆ្ងាញ់ ងាយស្រួលទេ គឺមុនពេលស្ងោរត្រូវយកម្ជុលដេរចោះ រន្ធត្រង់ពាក់កណ្តាលពង ដើម្បីកុំឲ្យពងបែក ហើយមិនត្រូវយកពងនេះទៅដាក់ស្ងោរក្នុងទឹក កំពុងពុះទេ ។
ប្រសិនបើយើងបង់អំបិល បន្តិចបន្តួច ធ្វើឲ្យពងងាយស្រួលបកមិនជាប់សំបកឡើយ និងមានរសជាតិឆ្ងាញ់។ ពងមាន់នឹងកាន់តែ មិនជាប់សំបកទៅទៀត ប្រសិនបើយកពងដែលស្ងោរហើយនេះ ទៅត្រាំទឹកត្រជាក់ មួយស្របក់សិនមុននឹងមកសំបកវា៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី