ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង ២ គ្រឿង មួយគ្រឿង មកពីខាងភាគី ប្រទេសរុស្ស៊ី និងមួយ គ្រឿងទៀតមកពីខាងភាគីសហរដ្ឋអាមេរិកនោះបានធ្វើតេស្តិ៍សាកល្បងរួមគ្នាស្តីពីនិតិវិធីសុវត្ថិភាព ជាការទំនាក់ទំនងលើលំហអាកាស ចែកសមរភូមិលើមេឃ ក្នុងប្រទេសរុស្ស៊ីនេះបើយោងតាមការ គូសបញ្ជាក់ ពីមន្រ្តីសហរដ្ឋអាមេរិក ។
មន្ទីរបញ្ជកោណ សហរដ្ឋអាមេរិក អោយដឹងថា តេស្តិ៍សាកល្បងចុងក្រោយបំផុតលើកនេះ គឺមាន រយៈពេល ៣ នាទី គឺជាការធ្វើតេស្តិ៍និតិវិធីសុវត្ថិភាព បន្ទាប់ពីចុះកិច្ចព្រមព្រៀង MOU ជាមួយនឹង គ្នាកាលពីខែកន្លងទៅនេះ ។
គួររំឮកថា កាលពីខែកន្លងទៅនេះ យន្តហោះមកពី ២ ប្រទេស (រុស្ស៊ី និង សហរដ្ឋអាមេរិក) បាន បង្ហាញវត្តមាននៅលើដែនអាកាស វាយប្រហារ តែមួយ ខណៈមានរយៈចម្ងាយពីគ្នា ជិតជាខ្លាំង ។ កិច្ចព្រមព្រៀង អនុសរ្សណៈនៃការយោគយល់ ឬ MOU កាល ពី ពេលកន្លងទៅនេះ ត្រូវបានភាគី ទាំងសងខាងសម្រេចព្រមព្រៀងឡើង ដើម្បីជៀសវាងការប៉ះទង្គិច កងកម្លាំងទ័ពអាកាស រវាងប្រ ជាជាតិទាំង ២ ។
- អាន ៖ "ISIS ស្លឈាមហើយ" ន៎ុះ អាមេរិក និង រុស្ស៊ី ចុះ MOU ចែកសមរភូមិ ដែនអាកាស នៅស៊ីរី កំទេច ISIS
សេចក្តីថ្លែងការណ៍ ពីមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក អោយដឹងថា ការធ្វើតេស្តិ៍សាកល្បង រួមគ្នា ស្តីពីនិតិវិធីសុវត្ថិភាព ជាការទំនាក់ទំនងលើលំហអាកាស ចែកសមរភូមិលើមេឃនោះ ត្រូវបានធ្វើ ឡើងនៅភាគកណ្តាលប្រទេសស៊ីរី ធានាបានថា ជាការធ្វើ តេស្តិ៍ លើកដំបូង ឈានទៅដល់ទំនាក់ ទំនងដែនអាកាស ដើម្បីជៀសវាងអោយខានតែបាននូវការប៉ះទង្គិច។ មន្រ្តីជាន់ខ្ពស់ ប្រទេសរុស្ស៊ី អោយដឹងថា ការធ្វើតេស្តិ៍លើកនេះ គឺត្រូវបានគេធ្វើឡើង បន្ទាប់ពីហ្វឹកហ្វើន ជាពិសេស សមាជិក សហសេវិក និងក្រុមការងារលើដី ជៀសវាងការប៉ះទង្គិចគ្រោះថ្នាក់ រវាង ទ័ពអាកាស ។ អំឡុងខែ កញ្ញា កន្លងទៅនេះ រុស្ស៊ីបានចាប់ផ្តើមវាយប្រហារ ក្រុម ISIS នៅក្នុងប្រទេស រុស្ស៊ី ដោយ មានការ វាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី