CamNews

ព័ត៌មានអន្តរជាតិ 

US ជះលុយ ៥ លានដុល្លារ តាមប្រមាញ់ ស្តេចគ្រឿង ដែលរត់ តាមរូងផ្លូវក្រោមដី

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាស ផ្តល់ប្រាក់រង្វាន់  ៥ លានដុល្លារសហរដ្ឋ អាមេរិក សម្រាប់ការផ្តល់ព័ត៌មាន ឈានទៅដល់  ការ ចាប់ឃាត់ខ្លួន ស្តេច គ្រឿងញៀន ប្រទេស ម៉ិចសិក ដែលមានឈ្មោះថា Guzman ។

Guzman បានរត់គេចខ្លួន បានសម្រេច អំឡុងថ្ងៃទី ២២ កក្កដា កន្លងទៅនេះតាមរយៈផ្លូវក្រោមដី ជម្រៅជ្រៅ និងរយៈចម្ងាយឆ្ងាយ ពីពន្ធនាគារ មានការពង្រឹងសន្តិសុខខ្ពស់  បំផុត ។ សេចក្តីរាយ ការណ៍ បញ្ជាក់អោយដឹងថា ស្តេចគ្រឿងញៀន រូបនេះ​គឺជាបុគ្គលមួយរូប ដែល  សហរដ្ឋអាមេរិក ដាក់ក្នុងបញ្ជីស្បែកខ្មៅ តាមប្រមាញ់ជានិច្ច ខណៈជាមេបងធំគ្រឿងញៀន Sinaloa  ដែលជាក្រុម រត់ពន្ធ  គ្រឿង ញៀន​  ខុស ច្បាប់  បរិមាណ  ច្រើនលើសលប់ មានដូចជា កូកាអ៊ីន ហេរ៉ូអ៊ិន និង methamphetamines ទៅទឹកដីសហរដ្ឋអាមេរិក ជាដើម   ប្រមុខរដ្ឋបាលអនុវត្តច្បាប់គឿងញៀន សហរដ្ឋអាមេរិក ឬ US Drug Enforcement Administration (DEA) អោយដឹងថាលោកមានជំនឿ ជាក់ថា ស្តេចគ្រឿងញៀន Guzman មានវត្តមាននៅក្នុងប្រទេស ម៉ិចសិក នៅឡើយ ៕

- អាន ៖ កំពូល ស្តេចគ្រឿងញៀន ចាយលុយ ៥០ លានដុល្លារ ជួល វិស្វករ ជីកផ្លូវក្រោមដី អោយ Jailbreak (មានវីដេអូ)

 

 

 


 

ប្រែសម្រួល ៖​កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Mexico