CamNews

យល់ដឹង 

ហេតុអ្វីបានជា បក្សីឈ្មោល មានពណ៌ល្អ ជាងបក្សីញី?

វិទ្យាសាស្ត្រ៖ សត្វបក្សីភាគច្រើន ប៉ុន្តែមិនមែនទាំងអស់ទេ គឺទៅតាមពូជរបស់សត្វ បក្សីឈ្មោល មានស្លាបពណ៌ឆើតជាងបក្សីញី ហើយទាក់ទាញ ចំណាប់អារម្មណ៍របស់បក្សីញី និងប្រើប្រាស់ស្លាបរបស់វា ដើម្បីបណ្តេញបក្សីឈ្មោលផ្សេងទៀត ដែលជាគូបដិបក្ខ ហើយ បក្សីមួយចំនួនក៏បាន ធ្វើក្នុងគោលបំណងដូចគ្នា។

បក្សីញីភាគច្រើន មិនត្រូវការបង្ហាញខ្លួននោះទេ ព្រោះវាគិតថា មានស្លាបពណ៌ ស្រអាប់ ជាងបក្សីឈ្មោល ហើយបង្កការលំបាកចំពោះសត្វ ដែលស៊ីសាច់ជាអាហារក្នុងការស្វែងរកពួកវា នៅពេលដែលបក្សីញីទាំងនេះកំពុងនៅក្នុងសំបុក។

មិនមែនបក្សីទាំងអស់ មានរោមស្លាបឆើតពេញមួយឆ្នាំទេ សត្វទាព្រៃឈ្មោល បាត់បង់រោមសេ លើក្បាលដែលមានពណ៌បៃតង និងស្លាបដ៏ល្អរបស់ពួកវា ក្រោយពីរដូវភ្ញាស់កួនរួច។ ចំពោះ សត្វប៉ូហ្វីនវិញ ចំពុះរបស់វាបានផ្លាស់ប្តូរក្រោយពីរដូវភ្ញាស់កូន វាបានបាត់បង់ពណ៌ចំពុះ នៅផ្នែកខាងក្រៅរបស់វា ហើយមានពណ៌ស្រស់ឡើងវិញ ក្នុងរដូវស្លឹកឈើលាស់ក្រោយមកទៀត។

ទាំងនេះ វាបានបង្ហាញពីការវិវឌ្ឍ រូបឆោមលោមពណ៌ របស់សត្វបក្សីមួយចំនួន ដែលសម្របទៅតាមបរិស្ថានធម្មជាតិ ដែលពួកវារស់នៅ។ វាអាចលក្ខណៈពិសេស ដែលសត្វទាំងនោះ មានពីធម្មជាតិ ដើម្បីការពារខ្លួនរបស់វាពីមជ្ឈដ្ឋានជុំវិញ និងដើម្បីសុខភាពរបស់ពួកវា ផ្ទាល់តែម្តង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh