ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ទីផ្សារតម្លៃប្រេង នៅអឺរ៉ុប កាលពីថ្ងៃពុធ ម្សិលមិញនេះ ត្រូវបាន គេមើលអោយឃើញថា មានស្ថេរភាព ល្អជាធម្មតា ក៏ប៉ុន្តែ អ្វីដែលជាបំរែបម្រួល នោះគឺ ថា ក្នុង រយៈពេលពីរសប្តាហ៍ចុងក្រោយនេះ អត្រាតម្លៃ មានការកើនឡើងខ្ពស់ គួរអោយកត់សម្គាល់ បើ ទោះជាមានទំនុកបម្រុង ពីភាគហ៊ុន មកពី ក្រុមហ៊ុនថាមពល ពិភពលោក ក៏ដោយចុះស្របពេល ដែលកិច្ចប្រជុំ ផ្លូវការ US Federal Reserve រយៈពេលពីរថ្ងៃ មាន ការចូលរួម ពីបណ្តា វិនិយោគ គិនចម្បងៗលើលោក ត្រូវបានបញ្ចប់ ទន្ទឹមនឹងគ្នា កាលពីថ្ងៃពុធ ម្សិលមិញនេះ ផ្ទាល់តែម្តង។
ជាការមើលឃើញ ក្រោយពីមានការវិភាគ វិបត្តិ ហែកហួរ អាក្រក់បំផុត នៅក្នុងប្រទេស អ៊ឺរ៉ាក់អាច ញ៉ាំងអោយអាត្រាតម្លៃប្រេង សកលកើនឡើងខ្ពស់ ខណៈប្រទេសនេះ ជា ប្រទេសធំបំផុតទីពីរ លើលោក នៃសមាជិក មកពី អង្គការ នាំចេញប្រេង លំដាប់ថ្នាក់ពិភពលោក OPEC ។
គួររំឮកថា ប្រេងឆៅ Brent បានកើនតម្លៃ ដល់ទៅ ១១៤ ដុល្លារ ក្នុងមួយ បារ៉ែល (barrel) ក្រោយ ពី រោងចក្រចម្រាញ់ប្រេង ធំបំផុត របស់អ៊ីរ៉ាក់ រងនូវការវាយប្រហារ ពីសំណាក់ ក្រុមឧទ្ទាម ដោយ នៅក្នុងនោះ វាអាចជាចលករ ដ៏មានប្រសិទ្ធភាព បំផុតជម្រុញ អោយមាន កើនតម្លៃហ៊ុន នៃក្រុម ហ៊ុន Royal Dutch Shell, BP និង Total ជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវធូដេ