CamNews

បច្ចេកវិទ្យា 

Google Chrome ត្រូវបាន"ឃោសនា"ដោយតារាដ៏ល្បី

តារាចំរៀវវ័យក្មេង "hot" បំផុតបច្ចុប្បន្ន Justin Bieber បានក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងការ
ផ្សាយពាណិជ្ជកម្មថ្មីបំផុតអោយ Google Chrome ។ ដែលកន្លងមក Lady Gaga ក៏ធ្លាប់ធ្វើការ
ផ្សព្វផ្សាយពាណិជ្ជកម្មមួយ អោយ Chrome ផងដែរ ។

ឆ្លងតាម Clip ផ្សព្វផ្សាយនេះ Google បាននិយាយពីតួនាទីរបស់ Youtube ,ពេលដែល
Justin Bieber នៅជាក្មេងធម្មតាហើយ បានប្រែក្លាយជានិមិត្តរូបដ៏ល្បីល្បាញនៅលើប្រព័ន្ធ
Internet ។ មានសកម្មភាពជាច្រើនទៀតរបស់ Justin Bieber ដែលត្រូវបានដាក់បង្ហាញតាម
រយៈ Youtube ។ ក្នុងនោះដែរទេពកោសល្យរបស់ Justin Bieber ត្រូវបានអ្នកចំរៀងដ៏ល្បី
ឈ្មោះ Usher ធ្វើការកត់សំគាល់ឃើញថា ពិសេស រហូតបានក្លាយជាមនុស្សម្នាក់ដែលមាន
កេរ្ត៍ឈ្មោះល្បីដូចបច្ចុប្បន្ន នេះ ។


នេះមិនមែនជាលើទីមួយឡើយដែល Google បានយកអ្នកដែលមានកេរ្ត៍ឈ្មោះល្បីៗនៅ
ក្នុងពិភពសិល្បៈមកផ្សព្វផ្សាយពាណិជ្ជកម្មអោយ Web Browser របស់ខ្លួន ។ ដែលកន្លង
ទៅ Lady Gaga ក៏ធ្លាប់មានវត្តមាននៅក្នុង Clip ពាណិជ្ជកម្មមួយរបស់ Google Chrome
ផងដែរ ដែលនៅក្នុង Clip នោះបានបង្ហាញអោយឃើញពី ការធ្វើទំនាក់ទំនងរវាង Gaga
និង Fans របស់នាងតាមរយៈ Browser របស់ Chrome និងការសំដែងពីអារម្មណ៍ដល់ពួក
គេតាមរយៈពិភព Web ៕
http://www.youtube.com/watch?v=sDPJ-o1leAw&feature=player_embedded#at=34

(ពី Youtube)
យ៉ាវីន

Tags: