CamNews

ទូរស័ព្ទ 

Google បង្កើតកម្មវិធីទប់ស្កាត់ជំងឺគ្រុនឈាម


ថ្មីៗនេះ ក្រុមហ៊ុន Google បានរួមសហការជាមួយនឹងមន្ទីរពេទ្យកុមារ នៅបូស្តុន និង
សាលា​វេជ្ជសាស្ត្រហាវ៉ាដ (Harvard Medical School) ដើម្បីធ្វើការរៀបចំប្រមូលទិន្នន័យ
ជំងឺគ្រុនឈាម (Dengue fever) និងដើម្បីឲ្យក្រុមគ្រូពេទ្យទទួលបានទិន្នន័យកាន់តែច្រើន។


កម្មវិធីនេះ ដំណើរការដោយ ចាប់យកទិន្នន័យដែលទាក់ទងទៅនឹងជំងឺដែលគេបាន
សរសេរ ចូលទៅក្នុង Google និងបង្ហាញពីផែនទីតំបន់ ដែលកំពុងតែមានជំងឺនេះ ដោយ
បង្ហាញ​ពី​ប្រភព​ព័ត៌មានបានយ៉ាងឆាប់រហ័សនិងអាចសង្កេតបានបានពីការរាលដាល នៃជំងឺនេះបានថែមទៀត។ លោក រីក្រាម សាហៃ (Vikram Sahai) ជាអ្នកនាំពាក្យរបស់
ក្រុមហ៊ុន Google បាននិយាយថា៖ "តាមរយៈទិន្នន័យដែលបានបង្ហាញ ដោយក្រសួង
សុខាភិបាល និងអង្គការសុខភាពពិភពលោក យើងអាចបង្កើតគំរូមួយ ដែលអាច​បង្ហាញ​
ពីទិន្នន័យនៃជំងឺនេះ បានស្ទើរតែជាក់លាក់បាន ។ ម្យ៉ាងទៀត ព័ត៌មានទាំងនេះ អាចជួយ​
សម្រួលបញ្ហាដល់មន្រ្តីសុខាភិបាលយ៉ាងច្រើន ដើម្បីកម្ចាត់ចោល និងការពារការឆ្លងជំងឺ ក៏ដូចជាយុទ្ធនាការអប់រំបានឆាប់រហ័ស" ៕

ប្រភព៖ scidev.net
ដោយ៖ ណាវិ .

Tags: