CamNews

កុំព្យូទ័រ 

window 8 ថ្មីស្អាតនិងងាយស្រួលប្រើប្រាស់ជាងមុន?

ថ្មីៗនេះក្នុងសន្និសិទសំរាប់អ្នកអភិវឌ្ឍន៍ application: All Things Digital ក្រុម ហ៊ុន Microsoft បានបង្ហាញពីផលិតផលថ្មីរបស់ខ្លួនគឺ Window 8 ដែលមានលក្ខណៈជា Tablet ផងនិង អាចដំណើរការជាធម្មតាដូច Desktop ផង។

ក្រុមហ៊ុន Microsoft មិនបានបង្ហើបឲ្យដឹងពីថ្ងៃច្បាស់លាស់ណាមួយដែលនឹងត្រូវ
ចេញលក់ ផលិតផលថ្មីរបស់ខ្លួនទ្បើយ។ តែគេលឺថា ក្រុមហ៊ុន ប្រហែលជានឹងចេញ
លក់នៅឆ្នាំ ២០១២ នេះ។

បើអ្នករើសយកការបង្ហាញជា Tablet នោះកំព្យូទ័ររបស់អ្នក នឹងលោតចេញ ផ្ទាំងមួយ
ដែល Microsoft រចនាទ្បើងជាពិសេស សំរាប់ឲ្យអ្នកប្រើមានភាពកាន់តែងាយស្រួល
ជាងមុន ហើយលោកអ្នកមិនចាំបាច់ប្រើ Keyboard និង Mouse ទេ។ បើអ្នករើសយក
ការ​បង្ហាញជាលក្ខណៈធម្មតាវិញ នោះវានឹងលោតចេញផ្ទាំង Window ដែលអ្នកធ្លាប់
ឃើញកន្លងមក គឺមិនខុសពី Window 7 ប៉ុន្មានទេ។
ប្រភព៖ PC Word, Cnet
ដោយ៖ មិនា ។

Tags: