មនុស្សគ្រប់រូបតែងតែមានការខ្វាយខ្វល់ និងមានអារម្មណ៏ថាមិនសប្បាយចិត្ត នៅពេលមើលឃើញខ្លួនឯងមានស្នាមជ្រីវជ្រួញ មិនស្រស់ថ្លា។ ដូច្នេះអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពី វីធីងាយៗមួយចំនួន ដើម្បីជួយធ្វើឲ្យសម្រស់របស់អ្នកក្មេងជាងវ័យ។
១- អ្នកគួរតែរកពេលនិយាយ ឬជជែកលេងជាមួយមិត្តភក្តិ ឬអ្នកជិតខាងរបស់អ្នកយ៉ាងហោចណាស់ឲ្យបាន ១០នាទី ក្នុងមួយថ្ងៃ។
២- សើចឲ្យបានញឹកញាប់ ព្រោះការសើចអាចជួយបណ្ថែមបរិមាណអ័រម៉ូនដល់សាច់ថ្ពាល់ ដែលជាប្រយោជន៏ជួយផ្តល់ភាពរឹងមាំដល់រាងកាយ។
៣- ឧស្សាហ៏សសេរឬ កត់សំគាល់នូវទង្វើប្រចាំថ្ងៃរបស់ខ្លួន អ្នកដែរឧស្សាហ៏សសេរ និងកត់សម្គាល់នូវអ្វីដែលខ្លួនឯងបានធ្វើ និងជួបប្រទះរាល់ថ្ងៃ បានសេចក្តីថា អ្នកនោះបានបញ្ចេញ និងបន្ធូរបន្ថយនូវភាពតានតឹង និងភាពសោកសៅនៅលើទំព័រសៀវភៅអស់ទៅហើយ។
៤- ការមើលទទូរទស្សន៏នៅកន្លែងដេករបស់អ្នក ជាឧបសគ្គមួយចំពោះការដេករបស់អ្នក ពីព្រោះការដាក់តាំងទទូរទស្សន៏ ដោយមិនបានយកក្រណាត់ ឬអ្វីគ្របអាចធ្វើឲ្យរលកម៉ាញេទិច (ជាតិមេដែក) ពីទូរទស្សន៏មករំខានដល់ការដេក និងស្រូបយកកម្លាំងក្នុងរាងកាយរបស់លោកអ្នកបានទៀតផង។
៥- ហាត់ធ្វើសមាធិ យ៉ាងហោចណាស់ឲ្យបាន ៥នាទី ក្នុងមួយថ្ងៃ។ សមាធិជាកត្តាសំខាន់ក្នុងការប្រឆាំងនឹងអារម្មណ៏ពីខាងក្រៅ មិនតែប៉ុណ្ណោះសមាធិអាចជួយសម្រួលដល់ដំនើរការ និងចង្វាក់បេះដូងបានល្អជាប្រក្រតី។
៦- ឧស្សាហ៏យកសសៃខ្សែតូចៗដុសខាត់ធ្មេញ ឲ្យបានរៀងរាល់ថ្ងៃ ដើម្បីកម្ចាត់អាហារដែលសេសសល់ពីការដុសនឹងច្រាស ព្រោះកម្ទេចអាហារទាំងនេះជាប្រភពនៃជំងឺរលាកអញ្ចាញធ្មេញ និងពុកធ្មេញ ហើយធ្វើឲ្យមាត់មានក្លិនស្អុយទៀតផង។
៧ -លើកជើងមកដាក់ស្មើនឹងដើមទ្រូងរាល់ថ្ងៃមុនពេលចូលគេង ដើម្បីជួយសម្រួលដល់ប្រព័ន្ធឈាមរត់បានស្រួល និងស្មើល្អ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង