CamNews

យានយន្ត 

Kawasaki Ninja H2R 2015​ ត្រៀម​​ខ្លួន​វាយ​លុក​ទីផ្សារ​ឆាប់ៗ នេះហើយ

ចាប់តាំងពីគ្រួសារ និនចា ត្រូវបានបង្កើតឡើង ប្រជាប្រិយភាពរបស់ Kawasaki ក៏កាន់តែស្ទុះឡើងផងដែរ ។ ដូចនេះជាការបង្ហាញគ្រប់កាលកន្លងមកពីជំនាន់និនចា​ ក្រុមហ៊ុនក៏នៅមានប្រភេទថ្មីមួយទៀត ដែល​ថ្មី​ស្រ​ឡាង​ និង លក្ខណៈសម្បត្ដិក៏ចម្លែកដែរ នោះគឺ Kawasaki Ninja H2R 2015។ 

ប្រភេទទម្រង់ថ្មី ដែលត្រូវបង្ហាញខ្លួននៅដើមឆ្នាំ ២០១៥​​ នេះ គ្រប់យ៉ាងពិតជាស្ថិតក្នុងរួបរាង មួយប្លែក ហើយ​មិនបានជួបប្រទះទេកន្លងមក ។​ ជាមួយនិងការឆ្នៃម៉ូត ដ៏ប្លែកដាច់គេនេះ ក្រុមហ៊ុន​​មិនបានភ្លេចឡើយ ពីលំ​ដាប់ថ្នាក់មូលដ្ឋានគ្រឹះរបស់ខ្លួន គឺផ្អែកលើគុណភាពជាចំបង ។ ដូច្នោះទាំងរួបរាង និង គុណភាព ពិតជាអាច​និយាយបានថា ត្រូវបានដាក់បញ្ចូលគ្នាទៅជាមួយ Kawasaki Ninja H2R 2015 នេះរួចជាស្រេច។​​ 

មិនត្រឹមតែប្លែកពីរួបរាងនោះទេ ក្រៅពីនេះ នៅមានប្រព័ន្ធដំណើរអមម៉ាស៊ីន​មួយទៀត ដែលគ្រប់គ្នា និង កាន់​តែចម្លែកទៅទៀត ជាពិសេស កន្លងមក ប្រភេទបែបនេះ មិនធ្លាប់ជួបប្រទះទេ នោះ​គឺ​បំពង់​អ៊ែស្រប​ខ្យល់​។​ បំពង់ស្របខ្យល់នេះ មានតួនាទីសំខាន់ ខណៈពេលម៉ាស៊ីនកំពុងតែដំណើរការ ហើយវាត្រូវបាន​ដាក់​ខាង​លើតួម៉ាស៊ីនទៀតផង ដោយប្រើបំពង់ធ្លាយចេញមកក្រៅខាងផ្នែកមុខ។  

សមត្ថភាពរបស់ម៉ាស៊ីន ប្រើសមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ៣០០ សេស មានកម្លាំង ៩៩៨ សេសេ​ ដែលអាចបំពេញតម្រូវការល្បឿនប្រហែលដល់ទៅ ៤៥០ គ.ម ក្នុងមួយម៉ោង។ សាកល្បងទស្សនា​រួបភាព ទាំងអស់គ្នា៖ 







ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed & cycleworld 


Tags: Vehicle Kawasaki Ninja H2R 2015