CamNews

យល់ដឹង 

តើ​អ្នកដឹង​ទេ ហេតុអ្វី​បានជា​មាន​ករណី ​បុរស​ស្លាប់​លើ​បង្គង​?

(សុខភាព)៖ ​ក្នុង​១​ឆ្នាំៗ នៅលើ​ពិភពលោក​យើង​នេះ មាន​មនុស្ស​យ៉ាងហោច​ណាស់ ​ប្រមាណ​៥០.០០០​នាក់​បាន​ស្លាប់ ខណៈពេល​កំពុង​រួម​សិច ដែល​ក្នុងនោះ​ចំនួន​បុរស​មាន​អត្រា​ខ្ពស់ ជាង​បើ​ប្រៀបធៀប​ជាមួយ​នឹង​ស្ត្រី​។ តើ​អ្នកដឹង​ទេ​ថា មាន​មូលហេតុ​ណាខ្លះ ដែល​បណ្តាលឲ្យ​កើតមាន​ស្ថានភាព ​ដូច​ខាងលើ​នេះ​? សូម​ចំណាយ​ពេល​អាន​អត្ថបទ​ខាងក្រោម​នេះ ដោយ​បង្ហាញ​ពី​ហេតុផល​មួយចំនួន​ដែល​ពាក់ព័ន្ធ ៖

-​ជំងឺ​បេះដូង​
​​មូលហេតុ​ចម្បង​ដែល​ឈានឲ្យដល់​ការស្លាប់​លើ​បង្គង ឬ​ខណៈពេល​កំពុង​រួមរ័ក គឺ​កើតឡើង​ដោយសារ​ជំងឺ​បេះដូង​។ ប្រសិន​មនុស្ស​ធម្មតា​ម្នាក់​ដកដង្ហើម ១៦-១៨​ដង ក្នុង​១​នាទី នោះ​ក្នុងពេល​រួមភេទ នៅពេល​ឈានដល់​ចំណុច​កំពូល តួលេខ​នេះ​កើន​ដល់​៤០​ដង ។ សម្ពាធ​ឈាម​១២០/៨០ អាច​កើនឡើង​ដល់ ១៨០-២០០/១០០-១២០ ។ យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ Toulouse ប្រទេស​បារាំង​បានឲ្យដឹងថា អ្នក​កើត​ជំងឺ​សរសៃឈាម​បេះដូង ឬ​មាន​ប្រវត្តិ​ជំងឺ​សរសៃឈាម​បេះដូង​ពី​អាយុ​ ៥៤​ឆ្នាំ​ឡើង​ទៅ ច្រើន​គាំងបេះដូង​ក្រោយពេល​រួម​សិច​ នៅ​ពេល​ព្រឹក​ថ្ងៃ​ចន្ទ​។ ក្នុង​ពេល​នោះ​អ្នក​មាន​អាយុ​ចាប់ពី​២៥​ដល់​៤៤​ឆ្នាំ បែរ​ជា​ច្រើន​ត្រូវ​គាំងបេះដូង​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ទៅវិញ​។ ចំពោះ​អ្នក​កើត​ជំងឺ​បេះដូង ចូរ​ប្រយ័ត្នប្រយែង​ក្នុងការ​រួមភេទ ចូរ​តាមដាន​រាល់​សកម្មភាព​របស់​ស​រី​រាង្គ និង​ប្រតិកម្ម​របស់​សរីរាង្គ​ជាប្រចាំ​មុន​ធ្វើ​ប្រតិបត្តិកា​រសិច ​លក្ខណៈ​ធ្ងន់ធ្ងរ និង​អូសបន្លាយ​។ ចូរ​កែសម្រួល​រវាង​ចលនា និង​ការ​សម្រាក​យ៉ាងណា​ឲ្យ​សមស្រប និង​ស្រុះស្រួល​។ មិន​ត្រូវ​ឲ្យ​ផ្នែក​ណាមួយ ធ្វើ​សកម្មភាព​ឥតឈប់ឈរ​ក្នុង​រយៈពេល​យូរ ដោយ​ពុំ​មាន​ការ​សម្រាក​នោះទេ​។ ចូរ​ស្វែងយល់​ពី​លំ​ហាត់ប្រាណ​ស្រាលៗ តែ​មាន​ប្រយោជន៍​សម្រាប់​សុខភាព ពិសេស គឺ​មិន​ជះ​ឥទ្ធិពល​ដល់​បេះដូង ។ ភាព​ស្វិតស្វាញ និង​ចរិក​អត់ធ្មត់​ព្យាយាម​ហ្វឹកហាត់​គឺ​ចាំបាច់​បំផុត​ដើម្បី​មាន​សុខភាព​មួយ​ល្អ ។​

-​អំពើ​ផិតក្បត់​
​ ​ការសិក្សា​ស្រាវជ្រាវ​មួយ​នៅ​អាមេរិក​បង្ហាញថា បុរស​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ជា​ច្រើន ជាពិសេស ឧស្សាហ៍ “​លួច​ស៊ី​ក្រៅ​” ដែល​ទង្វើ​មួយ​នេះ​ងាយ​នឹង​ស្លាប់​ដោយ​ប្រថុចញ៉ុច​លើ​គ្រែ​ជាង​បុរស​ស្មោះត្រង់​ជាមួយ​គូស្នេហ៍​តែមួយ និង​រក្សា​ទំនាក់ទំនង​បាន​យូរអង្វែង​។ តាម​តួលេខ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក​បានឲ្យដឹងថា ពេញ​មួយឆ្នាំ ២០១២ មាន​បុរស​ជាង ៥.៥៥៩​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​។ ទន្ទឹមនឹងនោះ​ស្ថិតិ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មាន​ប្រមាណ ៧៥% នៃ​អ្នកស្លាប់​ក្នុងពេល​រួម​សិច​ជា​បុរស​ផិត​ក្បត់​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បកស្រាយ​ថា ការស្លាប់​ដោយ​ចៃដន្យ​របស់​បុរស​ពេល​មាន​សិច​ជាមួយ​ស្រី​កំណាន់​ក្រៅ​ផ្ទះ គឺ​ផ្ដើម​ពី​ផ្លូវចិត្ត​តានតឹង ភ័យខ្លាច​ជាមួយនឹង​អារម្មណ៍​ថា​ខ្លួនឯង​មាន​កំហុស​ចំពោះ​ភរិយា​។ ផ្តើម​ពី​ចំណុច​មួយ​នេះ វា​អាច​បង្ក​ជា​ជំងឺខ្សោយបេះដូង ឬ​អាច​ស្លាប់​ដោយ​ប្រថុចញ៉ុច​។ ពួក​អ្នកជំនាញការ​ទូន្មាន​បាន​ផ្ដល់​ជា​ទស្សនៈ​មួយ​ចំពោះ​បុរសៗ​ដែល​មាន​ទម្លាប់​រកស៊ី​ក្រៅ​(​មាន​ស្រី​កំណាន់​ផិត​ប្រពន្ធ​)​គ្រប់​គ្នា​ថា ត្រូវ​រស់នៅ​ក្នុង​ជីវភាព​ដ៏​ត្រឹមត្រូវ រវាង​ប្តី​មួយប្រព​ន្ធ​មួយ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្លូវចិត្ត និង​បញ្ហា​សុខភាព​។ ក្រៅពីនេះ អ្នក​មាន​ជំងឺលើសឈាម ហឺត ឬ​បណ្តាលមកពី​វ័យ ក៏​ជា​មូលហេតុ​នាំ​ដល់​ស្ថានភាព​ស្លាប់​លើ​ទ្រូង​ប្រពន្ធ​ដែរ​។ ដូច្នេះ ចំពោះ​បុរស​អាយុ​ច្រើន ត្រូវ​ផ្លាស់ប្តូរ​កាយវិការ ដើម្បី​បន្ថយ​សម្ពាធ​លើ​បេះដូង​។​

-​អាការៈ​ស្តែងចេញ និង​វិធី​ជួយសង្គ្រោះ​
​ ​ក្រោយពេល​បញ្ចេញ​ទឹកកាម ស្វាមី​ស្រាប់តែ​មាន​អា​ការៈប្រែប្រួល​មុខ​ឡើងសស្លាំង ដង្ហើម​ខ្លី និង​ញាប់ ដៃជើង​កន្ត្រាក់ ពេលនេះ ភរិយា​មិន​ត្រូវ​តក់ស្លុត​ទេ តែ​ត្រូវ​នឹងនរ​។ មិន​ត្រូវ​ស្លន់ស្លោ​រុញ​ស្វាមី​ចេញពី​ខ្លួន​នោះ​ទេ តែ​ត្រូវ​រក្សា “​អាវុធ​” របស់​ស្វាមី ក្នុង​”​ទ្វា​រមាស​” និង​ប្រើ​វត្ថុ​ស្រួច (​ដង្កៀប​សក់ ម្ជុល​ស្រួច​) បុក​ខ្លាំង​ទៅក្នុង​ឆ្អឹង​បង្ហើយ​ក្បាល​របស់​ស្វាមី​។ ទន្ទឹម​នោះ ត្រូវ​ចុច​ឲ្យ​ខ្លាំង​ទៅលើ​ជីពចរ​នៅ​ចន្លោះ​ក្រោម​ចុង​ច្រមុះ (​ស្ថិតនៅ​លើ​មាត់ ចន្លោះ​ពី​ច្រមុះ​ដល់​មាត់​ខាងលើ​) ដើម្បី​ជួយ​វិញ្ញាណ​ឲ្យ​ស្តារឡើងវិញ គួបផ្សំ​ជាមួយ​ការធ្វើ​ដំណក​ដង្ហើម​សិប្បនិម្មិត​។​

ចុងក្រោយ សន្សឹមៗ និង​ស្រាលៗ​យក​ «ប្រដាប់​» ​របស់​ស្វាមី​ចេញ ដាក់​ស្វាមី​ឲ្យ​ដេក​ចុះ ម៉ាស្សា​សព្វ​សារពាង្គកាយ គួបផ្សំ​នឹង​ដំណក​ដង្ហើម​សិប្បនិម្មិត រួច​ប្រញាប់​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​នាំ​ស្វាមី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ប្រសិន​មិន​អាច​ធ្វើ​អ្វី​បាន ចូរ​ហៅ​អ្នក​ដទៃ​ដែល​នៅ​ជិត​មក​ជួយ កុំ​ខ្មាស់អៀន ព្រោះ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ដូច្នេះ ដើម្បី​បង្ការ​រឿងនេះ ភាគី​ទាំង​២​នាក់​មិន​ត្រូវ​មាន​សិច​ពេល​កម្លាំង​កាយ​ទន់ខ្សោយ​ទេ​។ ក្រៅពីនេះ ពេល​មាន​ស្មារតី​មិន​នឹងនរ ឬ​មាន​អារម្មណ៍​តានតឹង ភ័យ​បារម្ភ ឬ​ចំណង់​ខ្លាំង​ជ្រុល បុរស​ក៏​ត្រូវ​ចៀសវាង​រឿង «​លើ​គ្រែ​» ដែរ​៕




ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង


Tags: healthy tips