មកដល់ថ្មីទៀតហើយ កាន់តែប្លែកជាមួយនិងការបង្ហាញជាលើកទី ២ នៃផលិតផលក្រុមហ៊ុន Baja Auto ស៊េរី Bajaj Pulsar SS ដែលកន្លងមកលោកអ្នកធ្លាប់បានចាប់អារម្មណ៍ ជាពិសេសស៊េរី Bajaj Pulsar 400 SS ប៉ុន្ដែពេលនេះក្រុមហ៊ុនសូមឧទ្ទេសនាមស៊េរីថ្មីមួយទៀត គឺ Bajaj Pulsar 200 SS។
រួបរាងដែលត្រូវបង្ហាញជាថ្មីនៃការរចនាឡើង របស់ក្រុមហ៊ុន គឺមិនមានការផ្លាស់ប្ដូច្រើនទេ ស្ទេីតែ ៨៥ ភាគរយនៃរួបរាង Bajaj Pulsar 200 SS យកចេញពី Bajaj Pulsar 400 SS ។ ស្របនិងការបង្ហាញដូច្នោះ មានទស្សនៈខ្លះលើកឡើងថា រវាងផលិតផលទាំងពីរ គឺមិនមានកន្លែងណាខុសគ្នាទេ អាចនិយាយបានថាផលិតផលថ្មីដែលក្រុមហ៊ុនលើកឡើង គឺប្រើរួបរាងតែមួយ តែខុសកម្លាំងម៉ាស៊ីនតែប៉ុណ្ណោះ ។ បើយោងតាមការព៌ណនារបស់ក្រុមហ៊ុនបង្ហាញថា ស៊េរីទាំង ២ គឺពិតជាដូចគ្នាមែន ប៉ុន្ដែមានលក្ខណៈមួយដែលខុសគ្នាគឺ ចង្កៀងមុខ ទាំងគុណភាពនិងរួបរាង ។ បើយើងធ្វើការសម្លឹងតែមួយភ្លែត គឺនិងយល់ថាដូចគ្នា តែបើមើលឲ្យច្បាស់បន្ដិចគឺមិនដូចគ្នាទេ។
លក្ខណៈសម្បត្ដិ របស់ Bajaj Pulsar 200SS ប្រើប្រព័ន្ធភ្លើង ឡាស៊ែ ខ្នាតរង្វាស់ប្រេងសាំង ឌីជីថល មានសម្លេងស្ងាត់ កាន់តែពិសេសគឺមានប្រើ ប្រព័ន្ធ ABS (Antilock Braking System) ដែលមានតួនាទីសំខាន់បំផុតក្នុងការប្រើប្រាស់ហ្រ្វាំងប្រេង អាចទប់លំនឹងសន្ទុះល្បឿនម៉ូតូត្រូវនិងស្ថានភាពផ្លូវ ខណៈពេលដែលអ្នកបើកបរ មិនបានប្រយ័ត្នលើការប្រើប្រាស់ ។
សមត្ថភាពម៉ាស៊ីន Bajaj Pulsar 200SS ប្រើថាមពល ១ ម៉ាស៊ីន មានកម្លាំង ១៩៩.៥ សេសេ ខ្នាតរង្វាស់កម្លាំង ២៣ សេះ មានដំណាក់កាលម៉ាស៊ីន ៦ លេខ។ ចំណែកតម្លៃលក់ក្នុងទីផ្សារប្រទេសឥណ្ឌាគឺ ប្រហែលជាង ២៤០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ spritamplifier