CamNews

បច្ចេកវិទ្យា 

Faceook នឹងមាន Video Chat ពេលខាងមុខដ៏ខ្លី

តាមប្រភពពត៌មាននានា បានអោយដឹងថាគេហទំព័រកំសាន្តល្បីបំផុតលើពិភពលោកគឺ
Facebook នឹងធ្វើការសហការណ៍គ្នាជាមួយ Skype ដើម្បីបង្កើតជាព្រឹត្តិការណ៍កាន់តែអស្ចារ្យ
ថ្មីមួយទៀតសំរាប់អ្នកប្រើប្រាស់ទូទៅនោះគឺ វីដេអូ Chat នៅលើ Facebook ។


ពត៌មានចរចាមអារាមដែលនិយាយពីការសហការណ៍គ្នានេះបានធ្វើការចុះផ្សាយនៅលើ
ប្រព័ន្ធតាំងពីឆ្នាំកន្លងទៅមកម៉្លេះ។ បើតាមទំព័រ Mashable បានបញ្ជាក់អោយដឹងថាពត៌មាន
នេះគឺជាការពិត បានន័យថា វីដេអូ Chat នឹងត្រូវដាក់អោយប្រើប្រាស់នៅលើ Facebook ។

តំរូវការនៃកម្មវិធី Chat ត្រូវបានថយចុះជាបណ្តើរៗ ដោយសារការរីកចំរើននៃគេហទំព័រជា
ច្រើនមានការផ្តល់ជូនសេវាកម្មនេះផ្ទាល់តែម្តង ។ ចំពោះកម្មវិធីថ្មីរបស់ Facebook នឹងធ្វើ
អោយអ្នកប្រើប្រាស់ទូទៅ លែងត្រូវការនូវកម្មវិធីផ្ញើសាររហ័ស (IM) ទៀតហើយ ។

ថ្មីៗគេហទំព័រកំសាន្តថ្មីមួយទៀតគឺ Google Plus ទើបតែបានធ្វើការឧទ្ទេសនាមរបស់ខ្លួន
ដែលធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយការ Chat ជាក្រុមនិងដោយឥតគិតថ្លៃ
ជាមួយ Hangouts ។ Google មានជំនឿជាក់និងសង្ឃឹមខ្ពស់លើលក្ខណៈពិសេសមួយនេះ
ដែលវាគឺជាអាវុធមួយក្នុងចំនោមអាវុធទាំងឡាយក្នុងការតទល់ជាមួយ Facebook ។ ប៉ុន្តែ
ប្រសិនជាពត៌មានដែលថា Facebook នឹងដាក់អោយប្រើប្រាស់ វីដេអូ Chat មែននោះ នោះ
Hangouts មិនមែនជាបញ្ហាដែល Facebook ត្រូវព្រឺរោមឡើយ ៕
(ប្រភពពី f5news)
យ៉ាវីន

Tags: