CamNews

រថយន្ត 

ម៉េចដែរ...ម៉ូដែល Mitsubishi Pajero SUV ស៊េរីឆ្នាំ ២០១៦ ពិតជាទំនើប យ៉ាងណាដែរទៅ ?

យានយន្ដ៖ ប្រិយមិត្ដនឹងស្គាល់ច្បាស់ជាមិនខានឡើយ ប្រសិនជារំឬកឈ្មោះ ផលិតផល ​Mitsubishi​ នូវម៉ូដែល​ ​Pajero ​ដែលជាប្រភេទរថយន្ដ​ SUV​ ហើយឈរក្នុងជួរលំដាប់ខ្ពស់ នៃប្រភេទរថយន្ដទំនើប នៅលើ​ទីផ្សារ។ ទន្ទឹមនឹងការទទួលបានទីផ្សារពេញនិយមនេះផងដែរ ម៉ូដែល​ Mitsubishi ​Pajero ​SUV​ នេះក៏បាន​និមិត្ដ រូបរាង នូវជំនាន់ថ្មី ដែលត្រូវបានធ្វើការកែប្រែទម្រង់ថយន្ដ ស្ទើរតែទាំងស្រុង ទាំងការរចនាម៉ូត ប្រព័ន្ធ​​គ្រប់គ្រង កាន់ផ្ដល់ឲ្យនូវគុណភាព ល្អប្រសើរសម្រាប់ឆ្នាំ ២០១៦។ 

យោងតាមការចុះផ្សាយរបស់គេហទំព័រ Topspeed បានឲ្យដឹងថាម៉ូដែល Pajero ស៊េរីថ្មីសម្រាប់ឆ្នាំ ២០១៦​​នេះ មិនទាន់ដំណើរការក្នុងទីផ្សារនៅឡើយទេ គ្រប់យ៉ាងស្ថិតក្នុងការផលិតនៅឡើយ គឺនៅក្នុងប្រទេស​​ថៃ ។ ហើយគម្រោងទីផ្សារនៃចេញ ម៉ូដែលទំនើបនេះ ក៏នឹងមិននាំចេញទៅកាន់ ប្រទេសមួយចំនួននៅប៉ែក អឺរ៉ុប គឺ មាន អាមេរិកខាងជើង និង ផ្នែកអាស៊ីគឺ​មានចិនផងដែរ ។ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ការនាំចេញ​ម៉ូដែលនេះ គឺនឹងកាន់ច្បាស់លាស់ នៅថ្ងៃផលិតផលត្រូវដាក់តាំងបង្ហាញពិព៌ណ៍ជាផ្លូវការ។ 

ទន្ទឹម​នឹងភាពលេចធ្លោររបស់ ខ្លួនទៅ ម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនធ្វើការអះអាងអំពីសមាសភាព កម្លាំង ដែលប្រើប្រាស់ត្រឹម កម្លាំង ៤ម៉ាស៊ីន ខ្នាតរង្វាស់ ២.៤ liter ប្រើប្រាស់ស៊ីយោប្រេងជាប្រភេទ ស៊ីយូប្រេង​ម៉ាស៊ូត និងបញ្ជាដោយ ប្រអប់លេខអូតូ។ សម្រាប់តម្លៃវិញ គឺ ម៉ូដែល មានតម្លៃប្រហែល ៣៥០០០ ដុល្លារ​ប៉ុណ្ណោះ។ 
ដោយ៖ អឿ អ៊ុយ

Tags: vehicle 2016 Mitsubishi Pajero Sport