តើអ្នកកម្លោះៗទាំងឡាយមានដឹងទេថា ក្រមុំៗគេចូលចិត្តចរឹត និងលក្ខណៈបែបណាខ្លះទៅ? បើចង់ដឹង សូមអានអត្ថបទដ៏ខ្លីដែល ហាស ហាស ហា លើកយកមកបង្ហាញ និងសម្រាប់ណែនាំសំរាប់ដល់កម្លោះៗទាំងអស់យកទៅប្រើប្រាស់ ដើម្បីយកចិត្តយកថ្លើមនាងក្រមុំៗ….។ មិនពិបាកទេ អ្នកទាំងអស់គ្នាសុទ្ធតែអាចធ្វើបាន ព្រោះមានចរឹតនិស្ស័យខ្លះ យើងក៏ធ្លាប់ធ្វើជាប្រចាំស្រាប់ទៅហើយ។ សូមមកមើលទាំងអស់គ្នាថា តើមានអ្វីខ្លះទៅ?
១- នារីៗចូលចិត្តបុរសដែលចេះផ្តល់កិត្តិយសដល់រូបនាង ទាំងនៅចំពោះមុខ និងនៅក្រោយខ្នង
២- ចូលចិត្តបុរសៗដែលនិយាយពិរោះ ទន់ភ្លន់ ផ្អែមល្ហែម តែមិនម្ញែក ឬទន់ជ្រាយ និងបង្កប់នូវភាពម៉ឺងម៉ាត់ ប្រាកដប្រជា។
៣- ចូលចិត្តបុរសដែលញញឹមច្រើន និងមានអារម្មណ៏កំប្លុកកំប្លែង ចេះលេងសើចច្រើន មិនមុខក្រញូវ។
៤- ចូលចិត្តបុរសដែលពូកែយកចិត្តយកថ្លើម ដឹងទុក្ខធុរៈរបស់នាង និងចេះជួយពេលនាងមានអាសន្ន។
៥- ចូលចិត្តបុរសដែលមើលទៅគួរឱ្យកក់ក្តៅ អាចពឹងពាក់ និងការពារនាងបាន។
៦- ចូលចិត្តបុរសដែលក្លាហាន ពូកែ មានភាពជាអ្នកដឹកនាំ តែមិនមែនសំខាន់តែខ្លួនឯង ហើយមើលងាយអ្នកដទៃនោះឡើយ ។
៧- ចូលចិត្តបុរសដែលចេះអង្វរលន់តួ (បើពេលដែលខ្លួនឯងថាបានធ្វើខុសផងនោះ ពាក្យថាសុំទោសទៅកាន់នាងមានអីពិបាកនិយាយទៅ? ) ។
៨- ចូលចិត្តបុរសដែលចេះស្លៀកពាក់សមរម្យ ស្អាតបាត មានអនាម័យ មានក្លិនក្រអូបគួរឱ្យចង់នៅជិត ។
៩- ចូលចិត្តបុរសដែលនឹងធឹង ពីមុនយ៉ាងម៉េច ឥលូវក៏នៅតែដូចមុនដដែល ។
១០- ចូលចិត្តបុរសដែលមានភាពស្មោះត្រង់ និងមានដំណឹង ទោះជាពេលទៅណាមកណាប្រាប់នាងខ្លះផង កុំបាត់ដំណឹង ។
យ៉ាងម៉េចដែរ….? វិធីងាយៗ ទិចនិកកំប៉ិកកំប៉ុកទាំងនេះ គួរតែអាចយកទៅប្រើប្រាស់សាកល្បងជាមួយក្រមុំៗដែលស្ថិតក្នុងបេះដូងខ្លះទៅក្រែងលោនាងទន់ចិត្ត ហើយងាកមកចាប់អារម្មណ៍ចង់នៅក្បែរអ្នកគ្រប់ពេលមិនអាចឃ្លាតបាន ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង