CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលមើល កាំភ្លើង បាញ់ទឹកសន្សើម យក្ស ឈរសំកាំងខ្លួន នៅកណ្តាលក្រុង

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេសចិន ឆៃណាដេលី កាលពីប៉ុន្មានម៉ោងមុននេះបន្តិច បាន ចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មានអោយដឹងថា នៅឯប្រទេសចិន ឯណោះវិញ ពោលគឺ នៅឯទី លាន Dongfanghong នាខេត្ត Gansu ផ្ទាល់តែម្តង     ប្រជាជន  ក្នុងក្រុង  មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈមានការចាប់អារម្មណ៍ នាំគ្នាផ្អើលទៅមើល កាំភ្លើង បាញ់ទឹក សន្សើមយក្ស ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ឧស្សាហកម្ម ផលិត  កាំភ្លើងយក្ស មានមុខ ងារបាញ់ទឹកសន្សើមមួយនេះ សរបញ្ជាក់អោយដឹងថា បេក្ខភាព កាំភ្លើង បាញ់ទឹក សន្សើមយក្សខាង លើនេះ ត្រូវបានរចនា និង ផលិតឡើងជាពិសេស    សម្រាប់កំចាត់ ក៏ដូចជា វាយប្រហារ អ័ព្ទ នៅក្នុង​ក្រុង ។ បន្ថែមពីលើនេះ ខណៈមានវត្តមាន ឈរនៅទីតាំង  ទីលានខាងលើ  បណ្តា កាំភ្លើង បាញ់ទឹក សន្សើមយក្ស ទាំងនេះ មានមុខងារ បន្ថែមទៀត ក្នុងការផ្តល់ ជាតិទឹក ដល់ បណ្តាស្មៅនៅក្នុងទីលាន ស្របពេលដែលប្រព័ន្ធធារាស្រ្ត តំបន់ខាងលើ លែងដំណើរការ ក្រោយពីមានសកម្មភាព សាងសង់ផ្លូវ ក្រោមដី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី


Tags: China Beijing Hong Kong Int news Unt news Lanzhou