ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស បានរកឃើញ វត្ថុធាតុ ដើម សម្រាប់ផលិតគ្រាប់បែក យ៉ាងច្រើន សន្ធឹក នៅសួនឧទ្យានជាតិ Carnfunnock Country Park ភាគខាងជើង ប្រទេស អៀរឡង់។ សេច ក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា វត្ថុធាតុដើមសម្រាប់ផលិតគ្រាប់ បែក យ៉ាងច្រើន សន្ធឹក ត្រូវបាន ក្រុមមន្រ្តីជំនាញរកឃើញ ពីការកប់ក្រោមដី នៅតំបន់សួនឧទ្យាន ខាងលើ នេះបើយោងតាមសម្តី មន្រ្តីអនុវត្តន៍ច្បាប់ ។
ប្រភពដដែលបន្តឲ្យដឹងថា មន្រ្តីជំនាញអាចរកឃើញវត្ថុធាតុដើមដ៏គ្រោះថ្នាក់ទាំងនេះបាន បន្ទាប់ ពីសាធារណៈជន ធ្វើសេចក្តីរាយការណ៍ ថាពួកគេបានប្រទះឃើញវត្ថុតាងគួរឲ្យសង្ស័យជាទីបំផុត កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅនេះ ។ យោងតាមសម្តីមន្រ្តីផ្លូវការ ពីប្រទេស អៀរឡង់ ឲ្យដឹងថា បណ្តាវត្ថុធាតុដើម សម្រាប់ផលិតគ្រាប់បែក ដែលប៉ូលីសបានរកឃើញនោះ រួមមានដូចជា រំសេវ ដែលជាវត្ថុធាតុផ្សំក្នុងការផលិតគ្រាប់បែកបំផ្ទុះ ។ លោកស្រី Gillian Kearney ប្រធានមន្រ្តីស៊ើប អង្កេតឲ្យដឹងថា រាល់វត្ថុតាងទាំងអស់នេះស្ថិតនៅក្រោមការវិភាគជា មុន សិន ដរាបណា ការវិភាគ ត្រូវបានបញ្ចប់ នោះក្រុមការងារពុំទាន់ហ៊ានសន្មត់ថា វាមកពីក្រុមមួយណានៅឡើយទេ ដូច្នេះមាន តែធ្វើការតាមដាននិងស៊ើបអង្កេតជាមុនសិន។ របកគំហើញនៃ ការរកឃើញ គ្រឿងរំសេវទាំងនេះ កើតឡើង រយៈពេល ២៤ ម៉ោងក្រោយពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅពីក្រោមរថយន្តមន្រ្តី ឆ្មាំគុក នាទីក្រុង Belfast ។ ដោយឡែក ចុងសប្តាហ៍កន្លងទៅនេះ ក្រុម មន្រ្តីមានសមត្ថកិច្ច បាន ប្រទះឃើញ គ្រាប់បែកបំផ្ទុះដល់ទៅ ២ គ្រាប់ នៅក្បែរលំនៅស្ថានមួយកន្លែង ភាគខាងលិច ទីក្រុង Belfast ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ