CamNews

ទូរស័ព្ទ 

ម៉ូដែលសាកល្បងរបស់ iPhone 4 លក់តំលៃ 10.000 USD លើ eBay


អ្នកប្រើម្នាក់មាន nickname ជា Jtmaxo ថ្មីៗនេះទើបនឹងបង្ហាញលក់នៅលើគេហទំព័រ
លក់ដូរ online eBay ម៉ូដែលទូរស័ព្ទសាកល្បងរបស់ iPhone 4 ដែលត្រូវបាន វិស្វករ Apple
ប្រើដើម្បីធ្វើការពិសោធន៍តាំងពីមុន។ បច្ចុប្បន្ន តំលៃរបស់ ផលិតផលដែលមានតែមួយនេះ
ឡើងដល់ 10000USD ហើយ។

តាមពាក្យផ្សាយពាណិជ្ជកម្មរបស់ Jtmaxo បានឲ្យដឹងថា នេះជាម៉ូដែលសាកល្បងរបស់
iPhone 4 ពណ៌ខ្មៅរបស់ Apple។ ទូរស័ព្ទមួយគ្រឿងនេះ មាន series XXXXX FCC
ID: BCGAXXXXX IC ID: 579C-AXXXXX។


គ្មានសញ្ញា �+� និង �-� នៅលើកន្លែងចុច Volume។ ហើយព័ត៌មានអំពី Memory គឺស្ថិត នៅខាងក្រោយទូរស័ព្ទ (XX GB)។



Jtmaxo បានអះអាងថា ទូរស័ព្ទនេះ មិនអាចបើកធ្វើដំណើរបានតាមរយះការប្រើស៊ីម
របស់ AT&T ដូចធម្មតានោះទេ គឺត្រូវបានបើកតាមរយះ iTunes វិញ។


នៅផ្ទៃខាងមុខមានបិទផ្លាក �DF1692� ដែលជា លេខcode ដើម្បីត្រូតពិនិត្យតាមដាន
របស់ Apple។ Jtmaxo ក៏បានបញ្ជាក់ថា មិនរកបាន series ទូរស័ព្ទ នេះនៅលើគេហទំព័រ
Apple.com នោះទេ។



ប្រភព៖ 9to5mac
ដោយ៖ មិនា .

Tags: