CamNews

ព័ត៌មានអន្តរជាតិ 

"ISIS ចប់ហើយ" អាល្លឹម៉ង់ លូកដៃ ធ្វើសង្គ្រាម ប្រឆាំង ISIS ក្រោយសភា អនុម័ត

ព័ត៌មានអន្តរជាតិ ៖ សភា ជាន់ទាប ប្រទេសអាល្លឹម៉ង់ បានអនុម័តទៅលើសេចក្តីសម្រេច ពីការ ចូលរួម បេសកម្ម សង្គ្រាមប្រឆាំង ISIS នៅក្នុងប្រទេសស៊ីរីហើយ។ យន្តហោះចម្បាំងផ្លូវអាកាស ៦ គ្រឿង នាវាចម្បាំងផ្លូវទឹក ក៏ដូចជា កម្លាំងទ័ព១២០០នាក់ នឹងត្រូវបញ្ជូនទៅកាន់   តំបន់ដែល មានបញ្ហាប្រឈមជាមួយនឹង ISIS ប៉ុន្តែ កងកម្លាំងអាល្លឹម៉ង់នឹងមិនចូលដៃក្នុងការប្រយុទ្ធដោយ ផ្ទាល់នោះទេ ពោល គ្រាន់តែគាំទ្រ ដល់បេសកម្ម ក្នុងការធ្វើសង្រ្គាម ប្រឆាំង ISIS ។

គួរបញ្ជាក់ថា សមាជិកសភា ៥៩៨ នាក់ បានចូលបោះឆ្នោតទៅលើ​​  សេចក្តីសម្រេចចិត្ត កាលពី ថ្ងៃសុក្រម្សិលមិញ ក្នុងនោះ ៤៤៥ សម្លេងបោះឆ្នោតគាំទ្រ ខណៈ ១៤៦ សម្លេងបោះឆ្នោតមិនគាំ ទ្រចំណាត់ការប្រឆាំង ISIS ដោយឡែក ៧ សម្លេងអនុប្បវាទ។

ការអនុម័តទៅលើសេចក្តីសម្រេចចិត្ត ចំណាត់ការប្រឆាំង ISIS ពីសំណាក់សភាពជាន់ទាបអាល្លឹ ម៉ង់លើកនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការអំពាវនាវពីប្រទេសបារាំង ក្រោយពីមានការវាយ ប្រហារភារវកម្ម យប់ថ្ងៃសុក្រទី ១៣ ខែវិច្ឆិកាកន្លងទៅនេះ កណ្តាលទីក្រុងប៉ារីស។ របាយការណ៍ បញ្ជាក់អោយដឹងថា បេសកម្មប្រឆាំង ISIS ពីអាល្លឹម៉ង់លើកនេះ គ្រោងនឹងចំណាយកញ្ចប់ថវិការ ដល់ទៅ ១៤១,៧ លានដុល្លារ។

នាយករដ្ឋមន្រ្តី ប្រទេសទួរគី Ahmet Davutoglu គូសបញ្ជាក់អោយដឹងថា ថ្ងៃសុក្រម្សិលមិញនេះ​ ថា យន្តហោះឈ្លបយការណ៍អាល្លឹម៉ង់នឹងទៅដល់មូលដ្ឋានទ័ពអាកាស Incirlik ប្រទេសទួរគីក្នុង រយៈពេលដ៏ខ្លីខាងមុខនេះ។

- អាន ៖ "ISIS ស្លឈាម" សភា អង់គ្លេស គាំទ្រ វាយប្រហារ ទ័ពអាកាស កំទេច ISIS ហើយ ក្រោយបោះឆ្នោត យ៉ាងស្វិតស្វាញ


ច្រើនជាងអាល្លឹម៉ង់ ដែលចូលរួមបេសកម្ម ចំពោះមុខ ប្រឆាំង ISIS ក្នុងនោះ ក៏រួមមានប្រជាជាតិ ផ្សេងៗទៀតដូចគ្នាដែរ រួមមានដូចជា៖ អង់គ្លេស បារាំង និង អូស្ត្រាលីជាដើម។ ដោយឡែក អង់ គ្លេស បាន ផ្តើមបើកការវាយប្រហារ ផ្លូវអាកាស ប្រឆាំង ISIS     នៅ  ក្នុង ប្រទេសស៊ីរី និង អ៊ីរ៉ាក់​ ក្រោយ ពីមាន ការ គាំទ្រទៅលើសេចក្តីសម្រេចចិត្តមួយនេះ ពីសមាជិកសភាអង់គ្លេស តាមរយៈ ការបោះ ឆ្នោត ប្រជា មតិ ពោល ៣៩៧សម្លេងទល់នឹង២២៣សម្លេងនាំមុខដល់ទៅ១៧៤សម្លេង ឯណោះ។ យ៉ាងណាមិញ រុស្ស៊ី បានចាប់ផ្តើមវាយប្រហារផ្លូវអាកាស របស់ខ្លួន ប្រ ឆាំង ISISចាប់ តាំងពីចុងខែកញ្ញាមកម្ល៉េះ មួយថ្ងៃក្រោយពី ប្រធានាធិបតីរុស្ស៊ី Vladimir Putin  អំ ពាវនាវនៅអង្គ ការ សហ ប្រជាជាតិ សហការណ៍គ្នាជាធ្លុងមួយ កំទេច  ភារវកម្ម ពិភពលោក ។ បន្ថែមពីលើនេះ ប្រធានាធិបតី ប្រទេសស៊ីរី    Bashar Assad told Czech ស្រាយ បំភ្លឺ តាមរយៈ កញ្ជក់ទូរទស្សន៍ ថ្ងៃពុធកន្លងទៅនេះ ឲ្យដឹងថា ការវាយប្រហារ ផ្លូវអាកាស ពីសំណាក់ ទ័ពអាមេ រិក  មិនបាន ធ្វើ អោយ ISIS ថមថយកម្លាំងនោះទេ ប៉ុន្តែ ទ័ពរុស្ស៊ី ឯណោះវិញទេ    ដែលបានវាយ ប្រហារផ្លូវ អា កាស កំទេច ISIS រហូតថមថយកម្លាំងតប តរបស់ខ្លួន៕

- អាន ៖ សភា អាល្លឹម៉ង់​ គ្រោងបោះឆ្នោត គាំទ្រ សង្គ្រាមកំទេច ISIS

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants ISIS