CamNews

យល់ដឹង 

៥អគារខ្ពស់ៗដែលស្អាតបំផុត លើពិភពលោក

ក្រុមប្រឹក្សាសំណង់អគារខ្ពស់ៗ និងបរិស្ថានរស់នៅក្នុងទីក្រុងលើពិភពលោក (CTBUH)
ទើបតែបង្ហាញនូវសៀវភៅឈ្មោះ ៥អគារខ្ពស់ៗដែលស្អាតបំផុតនៅលើពិភពលោកឆ្នាំ
២០១២។ ការជ្រើសរើសនេះ យោងតាមការវាយតំលៃលើ ភាពរឹងមាំនៃអគារ ការអភិ-
វឌ្ឍន៏ និងការរចនាម៉ូត។

១. Absolute Towers (Mississauga, Canada)

Absolute Towers គឺជាការរួមផ្សំគ្នារវាង Tower ពីរដែលជាគំរោងរបស់ Absolute World នៅឯទី
ក្រុង Mississauga, Ontario, Canada។ នេះគឺជាអគារខ្ពស់ដែលស្អាតជាងគេនៅទ្វីបអាមេរិច។
គំរោងនៃការសាងសង់អគារខ្ពស់ទាំងពីរនេះ នឹងប៉ាន់ស្មានត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០១២
ជាមួយនឹងកំពស់១៨៩,៥ ម៉ែត្រ និង១៥៨ ម៉ែត្រ។

២. Bligh Street (Sydney, Australia)


Tower Bligh Street ត្រូវបានគេចាត់ទុកថាជាអគារខ្ពស់ដែលស្អាតជាងគេនៅអាស៊ី និងអូស្រ្តាលី។
Tower នេះត្រូវបានសាងសង់ឡើងនៅតំបន់មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ Sydney, Australia។ អគារ
នេះមានកំពស់ ១៣៥ម៉ែត្រ ដែលត្រូវបានចាត់ទុកថាជាបេះដូងនៃតំបន់សេដ្ឋកិច្ចរបស់ Sydney។

៣. Palazzo Lombardia (Milan, Italy)

Tower កំពស់៤០ជាន់ Palazzo Lombardia នៅឯទីក្រុង Milan, Italy គឺជាអគារខ្ពស់ដែលស្អាតជាង
គេនៅទ្វីបអឺរ៉ុប។ នេះគឺជាអគារដំបូងរបស់ Italy ដែលទទួលបានតំណែងនេះពី CTBUH។ Palazzo
Lombardia លេចធ្លោជាមួយលំហរដែលអាចបើកបានដ៏អស្ចារ្យ។ បូនជ្រុងខាងមុខនៃអគារត្រូវបាន
ស្រោបដោយដំបូងកញ្ចក់ រាងកៅងគួរឲ្យទាក់ទាញ។

៤. Doha Tower (Qatar)


Doha Tower កំពស់៤៦ជាន់នៅQatar គឹជាអគារខ្ពស់ដែលស្អាតជាងគេនៅតំបន់កណ្តាលខាង
កើត និងទ្វីបអាហ្វ្រិក ជាមួយរចនាម៉ូតរាងដូចបំពង់ប្លែកភ្នែក។ អគារនេះគឺជាស្នាដៃរបស់ស្ថា-
បត្យករ Ateliers Jean Nouvel និងត្រូវបានសាងសង់ចប់សព្វគ្រប់កាលពីខែមិនា ឆ្នាំ២០១២។

៥. Al Bahar Towers (Abu Dhabi)

Al Bahar Towers នៅ Abu Dhabi គឺជាអគារដែលមានតំលៃបំផុតលើពិភពលោក។ អគារ២៩
ជាន់ទទួលបានតំណែងនេះដោយសារភាពស្រស់ស្អាត និងទាន់សម័យជាមួយនឹងការរចនាម៉ូត
បិទបើកដោយស្វ័យប្រវត្តិតាមចលនាបំលាស់ទីរបស់ព្រះអាទិត្យ។ កត្តានេះបានជួយឲ្យថាមពល
ពន្លឺព្រះអាទិត្យចូលក្នុងអគារបានយ៉ាងងាយស្រួល ធ្វើឲ្យបរិយាកាសរស់នៅរបស់ប្រជាជននៅ
តំបន់នេះ កាន់តែមានភាពងាយស្រួលឡើង៕

ដោយ៖ សិលា
ប្រភព៖ VE

 



Tags: 5 masterpieces world beautiful lifestyle