អារម្មណ៍តាន់តឹង ធុញថប់ (ស្រ្តេស) គឺជាបញ្ហាប្រឈមរបស់មនុស្សគ្រប់រូប ដែលបណ្តាលមក
ពី ការរងសម្ពាធ ពីការងារ ក្រុមគ្រួសារ និង ភាពទំនេរ ច្រើនពេក របស់មនុស្ស។ ប៉ុន្តែ សូមកុំ
បារម្ភ ខាងក្រោមនេះ គឺជាវិធី បីយ៉ាង អាចជួយអ្នកកាត់បន្ថយស្រ្តេសបានយ៉ាងឆាប់រហ័ស។
១/ បិទភ្នែករបស់អ្នក៖ បិទភ្នែករបស់អ្នក សំរាប់ ពី បី នាទី នៅពេលថ្ងៃ បន្ទាប់ពី បានទទួល
ទានអាហារថ្ងៃត្រង់រួចរាល់។ ឈប់គិតពីការងារ ឬ ការប្រជុំ សម្រួលអារម្មណ៍ឱ្យនៅស្ងប់ស្ងាត់
ក្នុងរយៈពេល បីនាទី អ្នកនឹងទទួលបាននូវអារម្មណ៍ ប្រសើរឡើងភ្លាម។
២/ ដកដង្ហើមវែងៗ មួយៗ៖ ការដកដង្ហើមវែងៗ មួយៗ គឺជាការកាត់បន្ថយ ស្រ្តេសបានល្អ
បំផុត។ គ្រាន់តែអ្នក សម្រួលអារម្មណ៍ឱ្យបានល្អ រួចដកដង្ហើមចេញចូលមួយៗ រយៈពេល ពីរ
ទៅ បីនាទី វានឹងជួយឱ្យអ្នកមានភាពស្រស់ថ្លាក្នុងអារម្មណ៍។
៣/ ហាត់កីឡា៖ ការហាត់កីឡានេះ គឺផ្តោតទៅលើការធ្វើចលនាសាច់ដុំ រាងកាយរបស់អ្នក
យឺតៗ មួយៗ ពត់ជជើង ឬ ដងខ្លួនរបស់អ្នក ធ្វើចលនាចុះឡើង រយៈពេល ពី បី វិនាទី បន្ទាប់
មក សំរាកបន្តិច ជាការស្រេច។ ធ្វើបែបនេះ រាល់ពេល នៅពេលដែល អ្នកមានអារម្មណ៍ធុញ
ថប់ វានឹងជួយឱ្យអ្នក ទទូលបាននូវភាពរីករាយក្នុងអារម្មណ៍ គ្មានស្រ្តេស៕
ដោយ៖ វណ្ណៈ
ប្រភព៖ rd