នាយកប្រតិបត្តិមួយរូបរបស់ក្រុមហ៊ុន Huawei Technologies បាននិយាយថា ក្រុមហ៊ុន
នេះមានបំណងនាំចេញទូរស័ព្ទដៃ smartphone របស់ខ្លួនឲ្យបាន 20លានគ្រឿង នៅឆ្នាំ
នេះ។
លោក វ៉ិចទ័រ ស៊ូ នាយកយុទ្ធសាស្ត្រ និងជាមន្ត្រីទីផ្សារនៃក្រុមហ៊ុន Huawei Device បាន
ប្រាប់អ្នកយកព័ត៌មាននៅក្រៅព្រឹត្តិការណ៍របស់ក្រុមហ៊ុនថា៖ �គោលដៅដំបូងរបស់យើង
នៅឆ្នាំនេះ គឺនាំចេញចំនួន 12->15លានគ្រឿងនៅទូទាំងពិភពលោក។ ថ្មីៗនេះ ផ្អែកលើ
ការលក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការលក់នៅក្នុងទីផ្សារក្នុងស្រុក អាចឈានដល់
តួលេខនេះបាត់ទៅហើយ។ ដូច្នេះ យើងគិតថា ប្រហែលជាអាចមានចំនួន 20លានគ្រឿង
នៅទូទាំងពិភពលោក�។
Huawei E583C
ក្រុមហ៊ុន Huawei ដែលត្រូវបានបង្កើតឡើងដោយលោក រ៉េន ចេងហ្វី បម្រើការនៅក្នុង
កងទ័ពរំដោះប្រជាជនចិន និងក្រុមហ៊ុនគូប្រជែងតូច ZTE Corp ដែលជាក្រុមហ៊ុនផលិត
សម្ភារៈតភ្ជាប់បណ្តាញលំដាប់លេខ ២ របស់ចិននោះ បាន និងកំពុងចេញលក់ទូរស័ព្ទដៃ
Smartphone ដើម្បីប្រកួតប្រជែងនឹងទូរស័ព្ទដៃ iPhone របស់ក្រុមហ៊ុន Apple និងទូរស័ព្ទ
Galaxy របស់ក្រុមហ៊ុន Samsung Electronics។ Huawei ជាក្រុមហ៊ុនផលិតសម្ភារៈតភ្ជាប់
បណ្តាញលំដាប់លេខ 2 ពិភពលោក។
Tablet Ideos s7 របស់ Huawei
ប្រភព: Reuters
ដោយ៖ មិនា