CamNews

យល់ដឹង 

គន្លឹះពិសេស ៤យ៉ាង ​ជំនួយឲ្យឆាប់មានកូន

(សុខភាព)៖ ០១) កាត់បន្ថយមហិច្ឆិតា៖ ការរួមភេទក្នុងបំណងចង់បានកូនខ្លាំងក្លាពេក អាចក្លាយជាសម្ពាធអារម្មណ៍ ឬជាការ​បង្ខំចិត្តមួយធ្វើឲ្យគូស្នេហ៍ កើតក្តីខ្វល់ខ្វាយក្នុងភារកិច្ចស្នេហាកាន់តែខ្លាំង។ កាលណាបើមានសម្ពោធអារម្មណ៍តានតឹងខ្លាំង សកម្មភាពនៃការ​បង្កកំណើត​រមែងធ្វើ​ឲ្យរាងកាយច្របូកច្របល់ ហើយក្លាយជាបច្ច័យនាំឲ្យពិបាកដល់ការមានកូនដែរ។ ដូច្នេះចូរព្យាយាមប្រព្រឹត្តល្បែងស្នេហាឲ្យរលូន សុខសាន្តទៅតាមគន្លងនៃធម្មជាតិ ដែលនាំមកនូវការសប្បាយពេញចិត្តពេញថ្លើមដោយក្ដីស្នេហាដ៏ព្រឺព្រួចរោលរាលហើយក៏ជាការ បើកទ្វារទទួលយកកូន ដែលនឹងមកចាប់កំណើតផងដែរ។

០២) ជូនឲ្យភាគីស្ត្រីបានឡើងដល់ឋានសួគ៌មុន៖ ការបបោសអង្អែល ការថ្នាក់ថ្នម លួមលោមឲ្យភរិយាឈានដល់ចំណុចកំពូល ឬតំណាល​គ្នាជាមួយភាគីប្រុស គឺជាកត្តាមួយជួយឲ្យឱកាសនៃការមានផ្ទៃពោះកាន់តែងាយស្រួលជាងធម្មតា២-៣ដងឯណោះ ព្រោះនៅពេលភាគីស្រីឈាន​ដល់ចំណុចកំពូល នឹងកើតមានចលនាកន្ត្រាក់ច្របាច់រួបរឹតនៃសាច់ដុំជុំវិញល្អាងទ្វារមាស ដែលវាជាហេតុ នាំឲ្យកើតមានភាវៈសុញ្ញកាស បឺតយកទឹកអសុចិ (ទឹកកាម)ដែលភាគីបុរសបាញ់បញ្ចូលទៅក្នុងបរិវេណ មាត់ស្បូនក្នុងខណៈដែល ទឹករំអិលថ្លាស្អិតៗ ដែលហូរចេញមកក្នុងពេលភាគីស្រី សុខ​ស្រួលដល់ចំណុច​កំពូលនោះ គឺជាអ្នកចាំជួយយកទឹកអសុចិនឹងឈាន ទៅដល់ការបន្សំកំណើត បានដោយងាយ។

០៣) សហការគ្នាជាថ្លុងមួយ៖ ក្រោយពេលឆាកស្នេហាប្រព្រឹត្តទៅយ៉ាងរោលរាល រហូតដល់ចំណុចមួយ ដែលភាគីប្រុសទ្រាំលែងបាន ហើយបាញ់ទឹកកាមចេញមកក្នុងរយៈពេល១៥-៣០នាទីដំបូង ទឹកសុចិរមែងមានលក្ខណៈ ដូចចាហួយ ដែលមិនរលាយ ។ ទឹកអសុចិអាចធ្វើចលនាចល័តចុះឡើងបាន។ ដូច្នេះក្រោយពីរួមភេទរួច ស្រ្តីគួរបន្តដេកប្រមាណ៣០នាទី ដោយបញ្ឈរក្បាលជង្គង់ដើម្បី ឲ្យទ្វារមាស ក្លាយជាថ្នក់ដក់​ទឹកអសុចិ បានច្រើនដែលជាហេតុនាំមកនូវឱកាសនៃការតាំងកភ៌មានច្រើន។

០៤) គូស្វាមីភរិយាមានសុខភាពល្អពេញលេញទាំងអស់ ៖ ប្រសិនបើការរួមភេទប្រព្រឹត្តទៅយ៉ាងទៀតទាត់ ប្រមាណ២ដងក្នុងមួយ​សប្តាហ៍ ដោយមិនបានការពារកំណើតនោះ ឱកាសនៃការតាំងគភ៌ក្នុងឆ្នាំទី១មានដល់ទៅ៨០ភាគរយ។ តែបើគូស្វាមីភរិយាពុំសូវមាន ពេលវេលា សម្រាប់​ស្នេហា​ដ៏ផ្អែមល្អែម វាគឺជារឿងពិបាកបន្តិច៕





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips