យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Toyota មួយរយៈប៉ុន្មានឆ្នាំក្រោយមកនេះ បានបង្ហើបពីស្នាដៃរបស់ ខ្លួនក្នុងទីផ្សារ ជាមួយម៉ូដែល Toyota Hilux ដែលទទួលការគាំទ្រមិនតិចនោះទេ ជាពិសេស ទីផ្សារក្នុងទឹកដីអាស៊ីតែម្ដង។ ជាប្រភេទផលិត Toyota ម៉ូដែល Hilux Vigo ត្រូវបានគេស្គាល់ច្រើន ក្នុងទឹកដីអាស៊ី ជាពិសេសប្រទេសថៃ ដែលនិយមប្រើប្រាស់ ប៉ុន្ដែទន្ទឹមនឹងការ ពេញនិយមបែបនេះ ក្រុមហ៊ុន ដដែល ដែលមានទីផ្សារនៅលើទឹកដីអឺរ៉ុប បានលាតត្រដាង ពីគម្រោងស្នាដៃថ្មី ម៉ូដែល Toyota Hilux ជំនាន់ថ្មីផងដែរ។
ផ្អែកលើការអះអាងរបស់គេហទំព័រ carscoops បានបង្ហាញឲ្យដឹងថា ម៉ូដែល ជំនាន់ថ្មីរបស់ ក្រុមហ៊ុន Toyota បានចូលខ្លួនស្វែងរកដៃគូរ ប្រជែងក្នុងទីផ្សារក្នុងទឹកដីអាស៊ី និង អូស្រ្ដាលី ត្រូវបានរំពឹងទុកអាចចររាចរឈានទៅដល់ ៤០០០០ គ្រឿងក្នុងមួយឆ្នាំ។
សមាសភាព Toyota Hilux ជំនាន់ថ្មី គឺជាប្រភេទរថយន្ដ ដែលប្រើប្រាស់ សមត្ថភាពកម្លាំងខ្លាំង បញ្ជាដោយថាមពល់កម្លាំងកង់ទាំង ៤ (៤X៤) ប្រើប្រាស់ធន់នឹងស្ថានភាពផ្លូវ និងស្ថានភាពផ្ទុកទំនិញ។ លើសពីនេះទៀតនោះ គឺម៉ូដែលនេះ ផ្ដល់ឲ្យនូវជម្រើសម៉ាស៊ីន ច្រើនប្រភេទ ដែលអាចជ្រើសបាន ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនសាំង ដែលប្រអប់លេខអូតូ ប្រអប់លេខដៃ ដោយខ្នាតរង្វាស់ ខុសគ្នាបន្ដិចបន្ដូចប៉ុណ្ណោះ គឺ ២.៤ និង ២.៨ បញ្ជាដោយ ៤ម៉ាស៊ីនទាំងអស់។ សម្រាប់ទម្ងន់រួម គឺមាន ទម្ងន់ ៣.២ តោននឹងមានតម្លៃគឺមិនទាន់មានការបញ្ជាក់នៅឡើយទេ ។ ទស្សនារូបភាពខាងក្រោម ៖
ដោយ៖ អឿ អ៊ុយ