ក្រុមហ៊ុន Xiaomi បានបញ្ចេញទូរសព្ទម៉ូដែលថ្មី Redmi 9 កាលពីសប្ដាហ៍មុន ជាទូរសព្ទ ដែលបំពាក់ដោយកាំម៉េរ៉ា ៤ គ្រាប់ បន្ទះឈីប Helio G80 និងលក់ក្នុងតម្លៃ € 150 ។
ក្រុមហ៊ុន Xiaomi បានសម្ពោធលក់ទូរសព្ទម៉ូដែលនេះ នៅអឺរ៉ុប ប៉ុន្ដែបច្ចុប្បន្ន ក្រុមហ៊ុននេះ បានពង្រីកការលក់ដល់តំបន់អាស៊ីប៉ាស៊ីហ្វីក ពោលគឺការលក់ដំបូងនៅ ម៉ាឡេស៊ី ត្រូវបានកំណត់លក់នៅថ្ងៃព្រហស្បតិ៍ ១៨ ខែមិថុនា ខាងមុខនេះ។
Redmi 9 គឺជាប្រភេទស្មាតហ្វូនរបស់អំបូរ Redmi ថ្មីដែលមានតម្លៃធូរថ្លៃបំផុត ប៉ុន្ដែនាំមកជាមួយនូវលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ ដែលមានអេក្រង់ Full HD ធំ ថ្មរហូតដល់ 5,020 mAh ជាមួយនឹងសមត្ថភាពសាកថ្មលឿន 18W (fast charging) និងដំណើរការដោយប្រព័ន្ធប្រតិបត្ដិការ Android 10 MIUI 12 ។
ទូរសព្ទនេះ version 3/32 GB លក់នៅម៉ាឡេស៊ីក្នុងតម្លៃ € 105 ហើយ version 4/64 GB លក់ក្នុងតម្លៃ€ 125 ដែលមានតម្លៃទាបជាងតម្លៃលក់ នៅសហភាពអឺរ៉ុប ។ ការលក់នឹងធ្វើឡើង នៅគេហទំព័រ Shoppee Malaysia ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ GSMARENA