CamNews

ព័ត៌មានអន្តរជាតិ 

ISIS គគ្លើនខ្លាំង "បាញ់សម្លាប់ ពលទាហាន ស៊ីរី ១៨ នាក់ មុខសាធារណជន នៅកណ្តាលទីក្រុង បុរាណ"

ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បានសម្លាប់កាត់ក្បាលក៏ដូចជាបាញ់ សម្លាប់ ទាហានរដ្ឋាភិបាល ស៊ីរី ១៨ នាក់ នៅក្នុងទីក្រុងបុរាណ ដែលខ្លួនវាយដណ្តើមគ្រប់គ្រង បានទីក្រុង Palmyra នេះបើយោងតាមសេចក្តីរាយការណ៍ ពីក្រុមឃ្លាំមើលសិទ្ធមនុស្សនៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះផ្ទាល់តែម្តង ។

របាយការណ៍ បញ្ជាក់អោយដឹងថា ISIS បានផ្តល់ដំណឹងដល់ពលរដ្ឋក្នុងស្រុក ស៊ីរី ពោលពលរដ្ឋ នាទីក្រុងបុរាណ Palmyra អោយដឹងថា ក្រុមឧទ្ទាមរបស់ខ្លួន  នឹង​ ធ្វើការកាត់ទោស សម្លាប់កាត់ ក្បាល ក៏ដូចជា បាញ់សម្លាប់ បណ្តាទាហានស្មោះស្ម័គ្រ រដ្ឋាភិបាល   ប្រទេសស៊ីរី ។ ប្រភព ពីអង្គ ការឃ្លាំមើលសិទ្ធមនុស្ស ប្រចាំប្រទេសស៊ីរី អោយដឹងថា បណ្តា ពលទាហាន រងទារុណកម្មស្លាប់ ទាំងនេះ ត្រូវបានក្រុមឧទ្ទាម ISIS ចាប់ឃាត់ខ្លួនបាន អំឡុងមានការប៉ះ  ទង្គិចគ្នា រវាងក្រុម ISIS និងកងកម្លាំងរដ្ឋាភិបាលប្រទេសស៊ីរី កាលពីពេលកន្លងទៅនោះ នៅក្នុងទីក្រុង បុរាណ Palmyra ។

ប្រភពពីអង្គការឃ្លាំមើលសិទ្ធមនុស្ស មានមូលដ្ឋាន នៅចក្រភពអង់គ្លេស អោយដឹងថា ៖ការកាត់ ទោសប្រហារជីវិត រួមមានដូចជា បាញ់សម្លាប់ និង កាត់ក្បាលនោះ ត្រូវបាន  ធ្វើឡើង នៅទីវាល សាធារណៈកណ្តាលទីក្រុង បុរាណ Palmyra កាលពីពេលកន្លងទៅនេះ ខណៈបើនិយាយពីកាល បរិច្ឆេទច្បាស់លាស់ ពុំទាន់ប្រាកដនៅឡើយទេ ។ យ៉ាងណាមិញ របាយការណ៍បញ្ជាក់អោយដឹង ថា អំឡុងខែ កក្កដា ឆ្នាំ ២០១៤ ក្រុមឧទ្ទាម ISIS បានចេញផ្សាយវីដេអូ  សម្លាប់កាត់ក្បាល ពល ទាហានស៊ីរី ២៥ នាក់ ពីទីក្រុង Palmyra ។

គួររំឮកថា ISIS បានវាយដណ្តើមគ្រប់គ្រងបានទីក្រុងបុរាណ Palmyra ឬ Tadmur ចាប់តាំងពីខែ ឧសភាមកម្ល៉េះ ។ ចាប់តាំងពីពេលនោះមក ឈ្លើងសង្គ្រាមមួយក្រុមនេះ  បានបន្តវាយប្រហារ កំ ទេចជាបន្តបន្ទាប់ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង រួមមានដូចជា ប្រាសាទ  បុរាណ និងផ្នូរបុរាណ ជា ដើម។ ច្រើនជាងនេះទៅទៀត របាយការណ៍ បញ្ជាក់អោយដឹងថា ISIS តែងតែ ធ្វើការកាត់ទោស ប្រហារជីវិត ជាសាធារណ ទៅលើបុគ្គលណាមួយ ដែលរងនូវមន្ទិលសង្ស័យថាបានបម្រើការឲ្យ រដ្ឋាភិបាលប្រទេសស៊ីរី ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants ISIS